ងិន ម៉ារ៉ាឌី ទម្លាយបណ្ដាំម្ដាយយ៉ាងរំភើប ប្រាប់ឱ្យនាងផ្ញើអនាគតនឹងបុរសប្រភេទនេះ

Miss Universe Cambodia 2021 កញ្ញា ងិន ម៉ារ៉ាឌី បានប្រកាសពីគូអនាគតយ៉ាងពិតប្រាកដ ដោយនាងសម្រេចកាន់ដៃគូស្នេហ៍រូបសង្ហាឈ្មោះ ទិត្យ វ៉ាន់ណូរ៉ា ភ្ជាប់ពាក្យតាមប្រពៃណីនៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២២ កន្លងទៅ។

ក្រោយបង្ហាញមុខម្ចាស់បេះដូងរង់ចាំតែថ្ងៃចូលរោងការតាមប្រពៃណី ស្រាប់តែថ្មីៗនេះ ស្រីស្រស់ ងិន ម៉ារ៉ាឌី បានបង្ហោះរូបថតជាមួយម្ដាយជាទីស្រឡាញ់ក្នុងថ្ងៃភ្ជាប់ពាក្យរបស់នាង ក្នុងនោះនាងថែមទាំងបានបង្ហើបពីបណ្ដាំម្ដាយក្នុងការជ្រើសរើសដៃគូអនាគតយ៉ាងរំភើបបំផុត។

ងិន ម៉ារ៉ាឌី បានរៀបរាប់ថា ៖ «ម៉ាក់បានប្រាប់ថាមិនចាំបាច់រកទំនាក់ទំនងដែលល្អឥតខ្ចោះនោះទេ។ សុំត្រឹមតែអាចជួបបុរសម្នាក់ដែលស័ក្ដិសមនឹងយើង ហើយនឹងឆ្លងកាត់អ្វីគ្រប់យ៉ាងដោយមិនបោះបង់»។

ជាការពិតតាមការលើកឡើងរបស់ស្រីស្រស់ម្ចាស់មកុដ MUC 2021 ខាងលើពីពាក្យផ្ដែផ្ដាំរបស់ម្ដាយនាងបានឱ្យនាងស្វែងរកបុរសដែលស័ក្ដិសមម្នាក់អាចកាន់ដៃគ្នាឆ្លងកាត់រឿងរ៉ាវគ្រប់យ៉ាងដោយមិនបោះបង់គ្នាធ្វើជាគូជីវិត៕

Related posts

Leave a Comment