បំពាក់ចិញ្ចៀនភ្ជាប់ពាក្យធំប៉ុនគ្រាប់ពោត ពេជ្រ សោភា បែរជាសួរ ឆឹម សក្កដា យ៉ាងចាក់ដោតវិញ

ពេជ្រ សោភា និង ឆឹម សក្កដា បានប្រើឈ្មោះជាគូដណ្ដឹងពេញលេញជិត ១ សប្ដាហ៍ហើយ ខណៈតារាប្រុសស្រីមួយគូនេះ បានដឹកដៃគ្នាប្រារព្ធពិធីភ្ជាប់ពាក្យនៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅ។

ក្រោយក្លាយជាគូដណ្ដឹង ពេជ្រ សោភា និង ឆឹម សក្កដា កាន់តែបង្ហាញភាពផ្អែមល្ហែមជាមួយគ្នាសឹងមិនសល់ថ្ងៃ ពិសេសតារាប្រុសស្រី ២ ដួងនេះតែងសរសេរពាក្យសម្ដីឆ្លងឆ្លើយគ្នាបង្ហោះលើបណ្ដាញសង្គមធ្វើឱ្យមហាជនរមួលខ្លួនជំនួស។

មកដល់ពេលនេះ គូស្នេហ៍មួយគូនេះនៅតែបន្តបង្ហាញភាពផ្អែមល្ហែមចំពោះគ្នាលើបណ្ដាញសង្គមមិនដាច់។ ជាក់ស្ដែងថ្មីៗនេះ ពេជ្រ សោភា បានបង្ហោះរូបភាពបំពាក់ចិញ្ចៀនពេជ្រវង់ធំប៉ុនគ្រាប់ពោតក្នុងពិធីភ្ជាប់ពាក្យរបស់ពួកគេទាំងពីរ ដែលក្នុងនោះតារាស្រីខាងលើបានសួរទៅលោក ឆឹម សក្កដា លាយឡំដោយសំណើចផងថា ៖ «ស្ដាយលុយទេមិត្តភក្ដិ?»។

ងាកទៅ ឆឹម សក្កដា ក៏បានឆ្លើយតបទៅ ពេជ្រ សោភា វិញបែបលេងសើចដូចគ្នា ដែលសកម្មភាពផ្អែមល្ហែមរបស់គូស្នេហ៍មួយគូនេះកាន់តែធ្វើឱ្យអ្នកគាំទ្ររមួលខ្លួនមានក្ដីសុខជំនួសពួកគេទាំងពីរ៕

Related posts

Leave a Comment