ឲ្យរាង! សុភ័ក្រ្ត កុសុម៉ា បង្ហោះវីដេអូ ដេវីដ យំសស្រាក់ ក្រោយប្រើពាក្យនេះ ដាក់ព្រះអង្គម្ចាស់​ប្រ៊ុយណេ ខណៈ គង់ ចាន់ស្រីមុំ លើក​ឡើងថា…(មាន​វីដេអូ)

កាលពីយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅនេះ វីដេអូ របស់ពិធីករ និង ជាតារាសម្តែង លោក ដេវីដ ផ្ញើសារជាសំឡេងទៅកាន់ព្រះអង្គម្ចាស់ Abdul Mateen ជាមួយ​ពាក្យ​សម្តីយ៉ាង​អសុរោះ ត្រូវ​បាន​គេ​ថតចម្លង​ចែក​រំលែក​​បន្ត​ពេញ​បណ្ដាញ​សង្គម ​បើ​ទោះ​រូប​លោក​ បាន​លុប​ចោល​ភ្លាមៗ​ក៏ដោយ​ចុះ។

ក្រោយពីវីដេអូនេះ ត្រូវបានបែកធ្លាយ និងមានការស្នើសុំឲ្យក្រសួងវប្បធម៌​មានចំណាត់ការលើខ្លួននោះ, ពិធីករ និង តារាសម្តែងរូបនេះ បានចេញមុខមកសុំទោសជាសាធារណៈ តាមរយៈសារថា «ខ្ញុំបាទពិតជាសូមទោសនូវរាល់ទង្វើគ្រប់យ៉ាងដែលបានកើតឡើង ដូចដែលអ្នកទាំងអស់គ្នាបានឃើញនៅក្នុងវីដីអូ។

ខ្ញុំបាទពិតជាសោកស្តាយណាស់ ដែលមានរឿងនេះកើតឡើង ហើយធ្វើឱ្យប៉ះពាល់ដល់អ្នកទាំងអស់គ្នាយ៉ាងធ្ងន់ធ្ងរ។ ដោយហេតុតែខ្ញុំបាទលេងសើចជ្រុលជ្រួសលើសដែនកំណត់ពុំបានគិតដិតដល់ ហើយក៏មិននឹកស្មានថាវីដេអូនេះ ត្រូវបានផុសជាសាធារណៈដែរ។ បន្ទាប់ពីបានបង្ហោះប្រមាណ ១០ នាទី ខ្ញុំបាទបានភ្ញាក់រឭកក៏លុបចោលភ្លាមៗ តែមិននឹកស្មានថារឿងនេះ បានធ្វើឱ្យបងប្អូនប្រតិកម្មយ៉ាងខ្លាំង។

នេះជាមេរៀនធំមួយសម្រាប់ខ្ញុំបាទ ហើយខ្ញុំបាទដឹងថាកំហុសនេះពិតជាមិនអាចលើកលែងឱ្យបាន តែសូមចិត្តបងប្អូនទាំងអស់យោគយល់ និង អនុគ្រោះ ព្រោះខ្ញុំបាទពុំដែលមានគំនិតមាក់ងាយ បន្ទោសបន្ទាបជាតិសាសន៍ ឬ ទៅលើបុគ្គលណាមួយឡើយ។ អាស្រ័យហេតុនេះ សង្ឃឹមថាបងប្អូនទាំងអស់គ្នាលើកលែងទោស និង ផ្តល់ឱកាសឱ្យខ្ញុំបាទផងចុះ»។

ងាកមក តារាស្រី គង់ ចាន់ស្រីមុំ ដែល​ក្លែម​ពាក្យ​សម្ដី​ជាមួយ លោក ដេវីដ ពាក់ព័ន្ធ​នឹង​សារ​សំឡេង​ផ្ញើ​ទៅ​ព្រះអង្គម្ចាស់ នោះ ក៏​បាន​ចែករំលែកសារ​សុំទោស​ខាងលើ ចូល​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់ខ្លួន​នៅថ្ងៃទី១៦ ខែវិច្ឆិកា អម​ដោយ​ការ​សុំទោស​បន្ថែម​ថា «សុំទោស​រាល់កំហុសគ្រប់យ៉ាងដែលពួកយើងលេងដោយ អចេតនា និង មិនបានគិត សង្ឃឹមថាគ្រប់គ្នានឹងលើកលែង ហើយផ្តល់ឱកាសម្តងទៀត»។

ដោយឡែក កញ្ញា សុភ័ក្ត្រ កុសុម៉ា នៅយប់ថ្ងៃទី១៦ ខែវិច្ឆិកា បានបង្ហោះវីដេអូមួយបង្ហាញពីលោក ដេវីដ អង្គុយ​សម្រក់​ទឹកភ្នែក​សស្រាក់​ អមដោយសាររៀបរាប់ថា ​ «គ្នាយំតាំងពីមកធ្វើការ គ្នាពិតជាសុំទោសទៅកាន់បងប្អូន»។ ឃើញបែបនេះ គង់ ចាន់ស្រីមុំ ក៏បានចែករំលែកវីដេអូ ដែលកុសុម៉ា បង្ហោះខាងលើ អមដោយការពោលពាក្យថា «អ្នកណាក៏ចេះខុសដែរសង្ឃឹមថាគ្រប់គ្នាអភ័យទោស​ និងយោគយល់ដល់គាត់ផង»៕


Related posts

Leave a Comment