បទ​Original Song”​មូស​ខាំ​” ​និង​”​ទះមូស​”​របស់​តារា​កូនភ្លោះ​ និង​គង់ ច័ន្ទ​រដ្ឋា ផ្ទុះ​ការ​គាំទ្រ​ខ្លាំង​ពេញ​បណ្តាញ​សង្គម​TikTok

ភ្នំពេញ ៖ ​គេ​សង្កេត​ឃើញ​ថា ​បទ​ចម្រៀង​Original Song​ ដែល​ចំណងជើង​ថា​”​មូស​ខាំ​”​ និង​”​ទះមូស ” ​ពី​សំណាក់​តារាចម្រៀង​កូនភ្លោះ​គឺ​លោក​ស៊ិន សុភា​និង​លោក ស៊ិន សុភ័ក្ត្រ ព្រមទាំង​តារា​ស្រី​កញ្ញា គង់ ច័ន្ទ​រដ្ឋា ពេលនេះ​កំពុង​ទទួល​បាន​ការ​គាំទ្រ​ជាថ្មី​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ​​, ​TikTok និង​យូ​ធូ ប​។​

​ជាក់ស្តែង​ក្រោយពេល​ដែល​បទ​ចម្រៀង​”​មូស​ខាំ​”​និង​”​ទះមូស “​ត្រូវបាន​ទម្លាយ​ជា​សាធារណ​:​នៅលើ​បណ្តា​ញ​សង្គម​កាលពី​ថ្មីៗ​កន្លងមកនេះ ​គឺមាន​ការយក​ទៅ​រាំ​ត្រាប់​តាម​ដោយ​ការបញ្ចេញ​ស្តាយ៍​ប្លែកៗ​គ្នា​ពី​សំណាក់​បណ្តា​អ្នកលេង​ន​TikTok​។​

ជាការ​ពិ​តបទ​ចម្រៀង​Original Song​ទាំង​២​បទ​ខាងលើ​បន្ទាប់​ពី​ត្រូវបាន​បញ្ចេញ​ផ្សព្វផ្សាយ​ជា​ផ្លូវការ​មិនទាន់​បាន​ប៉ុន្មាន​ផង​ស្រាប់តែ​ទទួលបាន​ការគាំទ្រ​និង​មានការ​ចែករំលែក​យ៉ាង​ព្រោងព្រាត​ខណ​:​ចំនួន​អ្នក​ទស្សនា​ក៏​កើត​ឡើងជា​បន្តបន្ទាប់​។​

​យ៉ាងណាមិញ ​ខណ​:​ពេលដែល​បទ​ចម្រៀង​Original Song​ដែល​ចំណងជើង​ថា​”​មូស​ខាំ​” និង​”​ទះ មូស​”​កំពុង​ផ្ទុះ​ការគាំទ្រ​និង​ចាប់អារម្មណ៍​ពី​សំ​ណាក់​មហាជន​នេះដែរ ​គេ​ឃើញ​តារាចម្រៀង​កូនភ្លោះ​គឺ​លោក​ស៊ិន សុភា និង​លោក ស៊ិន សុភ័ក្ត្រ ព្រម​ទាំង​កញ្ញា គ ង់ ច័ន្ទ​រដ្ឋា បាន​សម្តែង​ក្តីរំភើប​និង​អរគុណ​ដល់​អ្នកគាំទ្រ​ ដែល​បាន​ឲ្យ​តម្លៃ​នូវ​ស្នាដៃ​ផលិត​បទ​ចម្រៀង Original Song​។​

​តារាចម្រៀង​កូនភ្លោះ​បានបញ្ជាក់​ដូច្នេះ​ថា​ ចំពោះ​MV​ទាំង​២​បទ​ខាងលើនេះ ​គឺ​ត្រៀម​ផលិត​ចេញ​នា​ពេល​ឆាប់ៗ​ខាងមុខ​ដើម្បី​បំពេញ​តាម​ការរង់ចាំ​របស់​ទស្ស​និក​ជន​និង​មិត្តៗ​យុវវ័យ​ដែល​គាំទ្រ​។​សូម​ជ​ម្រាប​ដែរ​ថា ​សម្រាប់​បទ​”​មូស​ខាំ​”​ជាការ​ច្រៀង​រួមគ្នា​ដោយ​តារា​កូនភ្លោះ​លោក​ស៊ិន សុភា​និង​លោក​ស៊ិន សុ ភ័ក្ត្រ​ ចំណែកឯ​បទ​”​ទះមូស​”​គឺ​ច្រៀង​ដោយ​តារា​ស្រី កញ្ញា គង់ ច័ន្ទ​រដ្ឋា។ ដើម្បី​បាន​ជម្រាប​កាន់តែ​ច្បា ស់​សូម​បង្វែរ​អារម្មណ៍​ប្រិយមិត្ត​ទស្សនា​ដូច​ខាង ក្រោម​នេះ​៕​


Related posts

Leave a Comment