ជ្រួសផ្លូវគ្នាបាត់! កូនស្រីមកលេងខ្មែរ ចំពេល យ៉ែម សំអូន នាំកូនប្រុសទៅកម្សាន្តនៅបារាំង

ប្រិយមិត្តភាគច្រើនបានជ្រាបហើយ កាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅ អ្នកនាង យ៉ាន់ លីនដា បាននាំកូនស្រីសំណព្វចិត្ត ធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដែលពេលនេះអ្នកនាង និង កូនស្រីកំពុងស្នាក់នៅផ្ទះរបស់តារាសម្ដែង គង់ ចាន់ស្រីមុំ។

ហាក់ដូចជារឿងចៃដន្យ គ្រាន់តែតារាចម្រៀង និង អតីតពិធីការិនីដ៏ល្បីរូបនេះ នាំកូនស្រីមកដល់ទឹកដីប្រទេសកម្ពុជាមិនបាន ១ ថ្ងៃផង តែងាកទៅលោក យ៉ែម សំអូន វិញបែរជានាំកូនប្រុសចាកចេញទៅធ្វើដំណើរកម្សាន្តទៅទីក្រុងបារីស ប្រទេសបារាំងនៅថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២២ ពោលគឺពួកគេជ្រួសផ្លូវគ្នាតែ ១ ថ្ងៃប៉ុណ្ណោះ។

កន្លងមកលោក យ៉ែម សំអូន តែងបង្ហាញអារម្មណ៍នឹករឭកដល់កូនស្រីជាទីស្រឡាញ់ដែលរស់នៅឆ្ងាយពីគ្នាបង្ហោះលើគណនីហ្វេសប៊ុកជារឿយៗ។ ជាពិសេសគ្រប់ពេលដែលកូនស្រីរវាងលោក និង អ្នកនាង យ៉ាន់ លីនដា ធ្វើដំណើរមកលេងស្រុកខ្មែរ ឪពុកកូនអ្នកទាំងពីរតែងឆ្លៀតណាត់ជួបគ្នាបង្ហាញពីក្ដីនឹករឭកជានិច្ច។

ដោយឡែកលើកនេះពិតជាចៃដន្យ កូនស្រីមកលេងស្រុកខ្មែរ ងាកទៅតារាចម្រៀង យ៉ែម សំអូន បែរជាហោះហើរទៅដើរកម្សាន្តនៅប្រទេសបារាំងជាកូនប្រុសពៅឈ្មោះ សំអូន ជលសា ទៅវិញ៕

Related posts

Leave a Comment