ឃើញគេរៀបការមានគូចង់អស់ រឿន ណាត បង្ហើបដំរួយអន្ទះសាចង់រៀបការដែរ

មួយរយៈចុងក្រោយនេះ គេឃើញអ្នកសិល្បៈជាច្រើនគូបានដឹកដៃគូស្នេហ៍សំណព្វចិត្តបង្ហាញភាពច្បាស់លាស់នៅចំពោះមុខចាស់ទុំ ក៏ដូចជាមហាជន ដោយក្នុងចំពោះពួកគេខ្លះក៏បានរៀបការមានកូនមានចៅ ហើយខ្លះក៏ភ្ជាប់ពាក្យភ្ជាប់សម្ដីឱ្យមេបាចាស់ទុំដឹងឮសិន។

ក្រោយឃើញអ្នកសិល្បៈនៅជុំវិញខ្លួនកាន់ដៃគូអនាគតបន្តបន្ទាប់ ស្រាប់តែស្រីស្រស់ Miss Universe Cambodia 2018 កញ្ញា រឿន ណាត បង្ហោះសារមួយ ហាក់បង្ហាញដំរួយថានាងកំពុងអន្ទះសាចង់បានគូគ្រងជីវិតដែរ ខណៈបច្ចុប្បន្ននាងក៏កំពុងសាងស្នេហ៍យ៉ាងផ្អែមល្ហែមជាមួយ ឌីជេ អ៊េម។

ក្នុងនោះស្រីស្រស់ រឿន ណាត បានរៀបរាប់នៅលើគណនីហ្វេសប៊ុកថា ៖ «កាលនៅពីក្មេងឃើញមនុស្សធំរៀបការ ឥលូវខ្ញុំធំឃើញក្មេងៗរៀការម្តង គេរំលងខ្ញុំចោលមែន?»។

មិនមែនម្ដង ឬពីរដងទេដែលគេឃើញបវរកញ្ញា MUC 2018 រូបនេះ បង្ហាញអារម្មណ៍ពាក់ព័ន្ធនឹងរឿងគូស្រករនៅលើបណ្ដាញសង្គម តែគេចាំបានថាសូម្បីតែពេល កញ្ញា ងិន ម៉ារ៉ាឌី ភ្ជាប់ពាក្យ ក៏ រឿន ណាត បង្ហោះសារក្នុងន័យលេងសើចចង់ទទួលបានផ្កាស្លានឹងគេដែរ៕

Related posts

Leave a Comment