លោក សាម៉ន បណ្ឌិត្យ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​ ចេញមុខ​មាន​រិះគន់​ចំៗ​ក្នុង​ពិធី​មង្គលការ​បច្ចុប្បន្ន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​មិនតិច​ទេ បន្ទាប់ពី​ហ្វេ​ស​ប៊ុ​កមួយ​របស់លោក សាម៉ន បណ្ឌិត្យ ដែលជា​រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង ជា​អតីត​អ្នក​រៀប​ចំ​កម្មវិធី​ប្រគំ​តន្ត្រី​សប្បុរសធម៌​ល្បីឈ្មោះ​ម្នាក់​បាន​សរសេរ​ពាក់ព័ន្ធ​នឹង​ភាព​មិនប្រក្រតី​នៅក្នុង​ពិធីមង្គលការ​សព្វថ្ងៃ ដែល​ឯកឧត្តម​ចាត់ទុកថា​គឺជា​ការអនុវត្ត​​ខុសពី​ទម្រង់​ដើម​នៃ​វប្បធម៌​ដូនតា​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក សាម៉ន បណ្ឌិត្យ​បាន​ប្រើ​ហ្វេ​ស​ប៊ុ​ក ឈ្មោះ យុ​វជ​ជន ​ជនបទ​ហើយ​បាន​បង្ហោះ​ថា “​តើ​អ្វី​ទៅ​ដែ ល​ជា​ប្រពៃណី​ខ្មែរ វប្បធម៌​ខ្មែរ សីលធម៌​សង្គម​សុជីវធម៌​សង្គម​ដែល​ដូនតា​យើង​បាន​បន្សល់​ទុកជា​យូរយារ​ណាស់​មកហើយ​នោះ​?​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជារឿយៗ​នៅលើ​បណ្តា​ណ​សង្គម​fackbook​ឬ​Video youtube គឺ​តែងតែ​ឃើញ​ការ​បង្ហោះ​នូវ​វីដេអូ​ក្នុង​ពិធីកាត់សក់​នានា ក្នុង​មង្គលការ​កូនប្រុស​-​ស្រី​នីមួយៗ​ស្ទើរ​គ្រប់​ទីកន្លែង​ហើយ​មាន​វីដេអូ​ជាច្រើន​ដែល​បង្ហាញ​ពី​ពិធី​កាត់សក់​ដែល​បងប្អូន​យើង​ខ្លះ​ពុំ​សូវ​ចាប់​អារ​ម្ម ណ៍​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច​ក្នុង​រូបភាព​នេះ​វា​ជ្រុល​ណាស់​ទៅ​ហើយ​ ដែល​សកម្មភាព​ក្នុង​វីដេអូ​នេះ​បាន​ផ្សព្វផ្សាយ​ដែល​ធ្វើ​អោយ​ប៉ះពាល់​ដល់​វប្បធម៌ ប្រពៃណី​ខ្មែរ​របស់​យើង។ និយាយ​តាម​ត្រង់​ទៅ​ពិធីកាត់សក់​ក្នុងពេល​បច្ចុប្បន្ន​ហាក់បីដូចជា​លេងសើច​ពេក​ហើយ​ពេលខ្លះ ការ ប្រើ​ពាក្យ​សម្តី​ក្នុង​ពិធី​កាត់សក់​មិន​សម​ទៅនឹង​ពិធី​សិរី​សួស្តី​ជ័យ​មង្គល​កូនប្រុស​ស្រី​នោះឡើយ​រួមទាំង​កាយវិការ​កំប្លុកកំប្លែង​ជ្រុល​ពេក​មិនតែប៉ុណ្ណោះ​សូម្បី​តែ​អ្នក​មិនមាន​ចំណេះ​ជំនាញ​ខាង​ពិធីកាត់សក់​ក៏​ចេះតែ​យកទៅ​លេងសើច​ដោយ​ប្រើ​កាយវិការ​ខ្លះ និង​ពាក្យសម្តី​មិន​សមរម្យ​ផងដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក សាម៉ន បណ្ឌិត្យ បាន​បន្ត​ថា ​ខ្ញុំ​ជឿថា បង​ប្អូន​ខ្មែរ​យើង​យល់ច្បាស់​ណាស់​ពី​ប្រពៃណី​ខ្មែរ​ដ៏​ល្អ​តាំងពី​បុរាណកាល ​ហើយ​សុទ្ធ​តែ​ត្រូវ​បាន​អនុវត្ត​​ដោយ​ភ្ជាប់​ភ្ជួរ​តាមច្បាប់​ក្បួន​ត្រឹមត្រូវ​ទៅតាម​កម្មវិធី​នីមួយៗ​ ហើយ​រក្សា​បាន​នូវ​វប្បធម៌ ​និង​ប្រពៃណី​បាន​យ៉ាង​ល្អ​ ដូច្នេះ​សូម​បងប្អូន​ខ្មែរ​យើង​ទាំង​អស់គ្នា​មេត្តា​ជាពិសេស​បងប្អូន​ដែលមាន​កូនចៅ​រៀបចំម​ង្គល​ការ គួរតែ​មេត្តា​ពិនិត្យ​និង​ណែនាំ​ដល់​ក្រុម​អ្នក​កាត់សក់​កុំអោយ​រៀបចំ​ក្នុង​ពិធីកាត់សក់​ជ្រុល​ហួសហេតុ​នាំអោយ​មហាជន​មានការ​រិះគន់​តាម​បណ្តា​ញ​សង្គម​​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្យ៉ាងទៀត​ដូចជា​ធ្វើអោយ​ប៉ះពាល់​ឬ​បាត់បង់​អត្តសញ្ញាណ​វប្បធម៌ ប្រពៃណី​ខ្មែរ​របស់​យើង​ដ៏​ល្អ​ផូរផង់​នេះ ហើយ​ស្រប​ជាមួយគ្នានេះ ​ខ្ញុំ​ជឿជាក់ថា​ថ្នាក់​ដឹក​នាំ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប​: រួមទាំង​ក្រ​សួង​ធម្មការ​និង​សាសនា​ពិតជា​ធ្លាប់​បានឃើញ​រាល់​រូបភាព​វីដេអូ​ទាំងនេះ​នៅលើ​បណ្តាញ​សង្គម​fackb ook​រួចមកហើយ​ដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក​បន្ថែមថា ​សូម​បងប្អូន​មេត្តា​ចូលរួម​គោរព​អនុវត្ត​ ​និង​ថែ​រក្សា​វ​ប្ប​ធម៌​ប្រពៃណី​រប​សល់​យើង​អោយ​គង់​វង់​តាម​លទ្ធភាព​ដែល​អាចធ្វើ​ទៅបាន​ទុក​ជួន​អ្នក​ជំនាន់​ក្រោយ​បាន​ស្គាល់​និង​ថែរក្សា​បន្ត​ផង​។​ ការលើកឡើង​មួយ​នេះ​ឃើញ​មានការ​គាំទ្រ​ខ្លាំង ដោយ សារ​តែ​ភាគច្រើន​នៃ​ពិធីកាត់សក់​នាពេល​បច្ចុប្បន្ន ហាក់​មិនសូវ​ផ្ដោត​រឿង​សិរី​សួស្ដី​និង​ក្បួនខ្នាត​ដូច​មុន​តែ​ផ្ដោត​រឿង​កំប្លុកកំប្លែង​ច្រើនជាង​៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment