ដូចដែលប្រិយមិត្តអ្នកគាំទ្រតាមដឹងមកហើយ អំពីរឿងរ៉ាវរបស់តារាស្រី ខាត់ សុឃីម និង ក្រុមគ្រួសារត្រកូលខាត់ ដោយកាលពីថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២០ ឪពុកបង្កើតរបស់តារាស្រីរូបនេះ គឺលោក លាវ ខាត់ បានទទួលមរណភាព ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយជំងឺលើសឈាម។
ដោយមរណភាពរបស់លោក បានធ្វើឱ្យក្រុមគ្រួសារកូនៗ ចៅៗ និងសាច់ញាតិ មានក្តីអាឡេះអាល័យក្រៀមក្រំជាពន់ពេក។
យ៉ាងណាមិញ អ្វីដែលកាន់តែស្លុតចិត្តបំផុតនោះ នាព្រឹកថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ អ្នកនាង ខាត់ សុឃីម បានចេញមុខមកបង្ហោះសារ រៀបរាប់បញ្ជាក់ប្រាប់មហាជនថា សមាជិកក្នុងគ្រួសារដែលជាប្អូនប្រុសបង្កើតរបស់អ្នកនាង គឺលោក ខាត់ ចំរើន បានទទួលមរណភាពហើយ។ បន្ទាប់ពីលោក បានសម្រាលព្យាបាលជំងឺប្រចាំកាយ នៅក្នុងមន្ទីរពេទ្យអស់រយៈពេលជាច្រើនខែ។
សូមបញ្ជាក់ថា ពិធីបុណ្យសពរបស់ ខាត់ ចំរើន នឹងប្រារព្ធធ្វើនៅគេហដ្ឋាននៃសព ក្នុង បុរី ពន្លឺថ្មី ភូមិ ត្រពាំងព្រាយ ភ្នំបាសិត៕