មានឥទ្ធិពលខ្លាំងមែន! គ្រាន់តែរូប Selfie ១ សន្លឹករបស់ វណ្ណដា មានអ្នក Like ជិតកន្លះលាននាក់

ដូចមហាជនបានជ្រាបរួចមកហើយថា កំពូលតារាចម្រៀងរ៉េប វណ្ណដា មិនត្រឹមតែទទួលបានការគាំទ្រពីសំណាក់មហាជនលើបទចម្រៀងតែម្យ៉ាងនោះទេ តែលោកក៏ជាតារាប្រុសដែលត្រូវបានអ្នកគាំទ្រជាច្រើនទាំងក្នុងស្រុក និងក្រៅប្រទេសបាក់ចិត្តលង់ស្នេហ៍ភ្លុកទឹកភ្លុកដីថែមទៀតផង។

កន្លងមកមិនថាការងារសិល្បៈ ឬ សកម្មភាពអ្វីនោះទេ បើក្រឡេកមកមើលពីជីវិត វណ្ណដា ក្នុងបណ្ដាញសង្គមនានារបស់លោកវិញ ជារៀងរាល់ពេលតារារ៉េបប្រុសរូបនេះ បានបង្ហោះរូបភាពម្ដងៗ អ្នកគាំទ្រនារីៗជាច្រើនចាប់ក្រសែភ្នែកមើលមិនដាក់ភ្នែក ព្រមទាំងមានអ្នកចូលទៅចុច Like ចុច Share រូបរាប់ពាន់ រាប់ម៉ឺននាក់ព្រៀត។

តួយ៉ាងកាលពីថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅ កំលោះសង្ហាសម្បូរស្នេហ៍ វណ្ណដា បានបង្ហោះរូបភាព Selfie យ៉ាងទាក់ទាញ ១ សន្លឹក ដោយលាយឡំជាមួយនឹង caption ថា៖ «Solo again and buy nolvadex online again and again»។

ជាមួយរូបថតសាមញ្ញ និង Caption លេងសើចបែបនេះ លោកទទួលបានអ្នកចូលចុច React ជាង ៤ សែននាក់ អ្នកចូលបញ្ចេញមតិ ឬ Comment ជាង ៥ ម៉ឺនដង និង អ្នកចុចចែករំលែក (Share) រាប់ម៉ឺននាក់ឯណោះ ដែលនេះចាត់ទុកជារឿងកម្រមួយ ព្រោះកន្លងមក កម្រនឹងមានសិល្បករ ឬ តារាខ្មែររូបណា ទទួលបានការស៊ែរបែបនេះឡើយ នេះបើគិតត្រឹម ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២២ នេះពោលគឺ ត្រឹម ១០ ថ្ងៃបន្ទាប់ពីលោកបានបង្ហោះរូបនេះមក៕

Related posts

Leave a Comment