ត្រូវសង្សារក្មេងសុំរៀបការ ៣ ឆ្នាំហើយ តែ Pexky នៅពុំទាន់ចូលរោងការ ព្រោះមូលហេតុសំខាន់នេះ

ជឿជាក់ថាមហាជនបានស្គាល់ជាក់ជាមិនខានតារាសម្ដែងស្រី Pexky ដែលជាតារាស្រីម្នាក់មានភាពកំប្លុកកំប្លែងមិនចេះរីងស្ងួត។ បច្ចុប្បន្ន តារាស្រីរូបនេះកំពុងតែទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជនជាមួយនឹងការធ្វើជាពិធីការិនីក្នុងកម្មវិធីកម្សាន្តផ្សេងៗ។ អ្វីដែលសំខាន់ជីវិតនាងកំពុងមានសុភមង្គលបន្ទាប់ពីបានជួបគូស្នេហ៍វ័យក្មេង។

អស់រយៈពេល ៣ ឆ្នាំមកហើយ ដែលតារាស្រី Pexky Sretunya ត្រូវបានសង្សារវ័យក្មេង Surprise លុតជង្គង់សុំរៀបការ រហូតមកដល់ពេលនេះគូស្នេហ៍អ្នកទាំងពីរនៅពុំទាន់កាន់ដៃគ្នាចូលរោងការនោះទេ។ បើនិយាយពីសង្សាររបស់តារាស្រីរូបនេះ គឺមានគម្លាយអាយុខុសគ្នាពីតារាស្រី Pexky រហូតដល់ ១៣ ឆ្នាំឯណោះ តែចំពោះរឿងអាយុនេះវាពុំបានចោទជាបញ្ហាលើសេចក្ដីស្នេហាអ្នកទាំងពីរឡើយ។

កន្លងមក មានប្រិយមិត្តជាច្រើនណាស់តែងតែចង់ដឹងនូវរឿងរ៉ាវជីវិតស្នេហារបស់តារាស្រី Pexky ពីព្រោះថានាងត្រូវបានសង្សារសុំរៀបការមកយូរហើយដែរ តែហាក់មិនឃើញពីដំណឹងកាន់ដៃគ្នាចូលរោងការទាល់តែសោះ។ ថ្មីៗនេះ តារាស្រី Pexky បានចេញមកទម្លាយថា ៖ «រយៈពេល ១០ ឆ្នាំ មកហើយដែលនាង និង គូស្នេហ៍បានទាក់ទងគ្នា។ បើនិយាយពីរឿងរៀបការនៅពេលនេះពុំទាន់គិតគូនោះទេគឺរង់ចាំសាងសង់ផ្ទះរួចរាល់ទើបគិតគូរ»៕

Related posts

Leave a Comment