ញាក់! អ្នកមេម៉ាយ ភិន សុដាលីស លែងសាច់ខ្នងរំលេចស្នាមសាក់ ទាក់ភ្នែកអស់ទាស់

ជារឿយៗ អ្នកមេម៉ាយកូនមួយ ភិន សុដាលីស តែងធ្វើឱ្យមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក និង អ៊ីនស្ដាក្រាម ចាប់អារម្មណ៍ទៅលើសកម្មភាពឯកជនរបស់នាង ដែលប្រើជីវិតយ៉ាងសប្បាយហ៊ឺហារ ដើរលេងប្រទេសប៉ែកអឺរ៉ុបញឹកញាប់បំផុត។

លើសពីភាពហ៊ឺហារក្នុងការរស់នៅជីវិតយ៉ាងអភិជននេះដែរ មហាជនអ្នកគាំទ្រក៏ហាក់នាំគ្នាចាប់អារម្មណ៍ជាពិសេសទៅលើសម្រស់របស់នាង ជាពិសេសគឺរូបរាងដ៏ទ្រលុកទ្រលន់គួរឱ្យក្នាញ់របស់នាង។

និយាយដល់ការចាប់អារម្មណ៍ទៅលើរូបរាង ថ្មីៗនេះអ្នកម៉ាក់សម័យថ្មី ភិន សុដាលីស បានបង្ហោះរូបថតស្លៀកប៊ីគីនីយ៉ាងសិចស៊ីទាក់ទាញនៅក្នុងអាងទឹក បញ្ចេញសាច់ខ្ចី រំលេចស្នាមសាក់នៅខ្នងបង្កើតជាចំណីចក្ខុឱ្យមហាជនអ្នកលេងបណ្ដាញសង្គមទាំងហ្វេសប៊ុក និង អ៊ីនស្ដាក្រាមតាមសម្លឹងសឹងមិនប៉ប្រិចភ្នែក៕

Related posts

Leave a Comment