ផ្ទុះចាប់អារម្មណ៍! ស្រីស្អាត Stella លេចមុខសម្ដែងភាពយន្តជាលើកដំបូង ប៉ះតារាសម្ដែងប្រុស អ៊ុន សិទ្ធា

តារាសម្ដែងស្រីកូនកាត់ខ្មែរ -ប៊ុលការី កញ្ញា Stella Bobby ជាតារាម៉ូឌែល និង ជាតារាសម្ដែងពន្លកថ្មីដែលកំពុងទទួលបានការចាប់អារម្មណ៍ពីអ្នកគាំទ្រជាមួយសមត្ថភាព និង ទេពកោសល្យសម្ដែងរបស់នាងលេចមុខក្នុង MV បទចម្រៀងផ្សេងៗ ជាពិសេសរូបសម្រស់ដ៏ស្រស់ស្អាតទាក់ទាញរបស់នាងដែលតែងឆក់បានប្រជាប្រិយភាពខ្លាំងពីមហាជនអ្នកលេងបណ្ដាញសង្គម។

ដោយឡែក ថ្មីៗនេះ តារាស្រីកូនកាត់ខ្មែរ-ប៊ុលការីរូបនេះកំពុងធ្វើឱ្យមហាជនអ្នកគាំទ្រផ្ទុះចាប់អារម្មណ៍ខ្លាំង ខណៈឃើញកញ្ញាបានបង្ហាញវត្តមានសម្ដែងភាពយន្តជាលើកដំបូងជាតួឯកស្រីដែលបានប៉ះជាមួយនឹងតារាសម្ដែងប្រុសល្បីឈ្មោះ អ៊ុន សិទ្ធា សម្ដែងក្នុងខ្សែភាពយន្តបុរាណខ្មែរមួយ។

ក្នុងនោះបើតាមបណ្ដាញសង្គមហ្វេសប៊ុករបស់ លោក អ៊ុន សិទ្ធា បានបង្ហោះរូបភាពរបស់លោកជាមួយនឹងស្រីស្អាត Stella ក្នុងឈុតសម្លៀកបំពាក់បុរាណខ្មែរយ៉ាងប្រណីតដោយភ្ជាប់ជាមួយសារបានឱ្យដឹងថា ភាពយន្តបុរាណខ្មែរនេះនឹងត្រៀមចេញនៅក្នុងដើមឆ្នាំ ២០២៣ ខាងមុខនេះ៕

Related posts

Leave a Comment