ស្អែកដល់ពិធីបុណ្យ ៧ ថ្ងៃ ស្រាប់តែ ខាត់ សុឃីម រំឭករឿងកាលនៅក្មេងជាមួយ ខាត់ ចំរើន យ៉ាងរំជួលចិត្ត

បើនិយាយដល់ជីវិតលើវិថីសិល្បៈ ខាត់ សុឃីម បានឱ្យដឹងថា ខាត់ ចំរើន មិនត្រឹមតែជាប្អូនប្រុសបង្កើតដែលអ្នកនាងស្រឡាញ់ខ្លាំងប៉ុណ្ណោះទេ តែលោកក៏ជាដៃគូសិល្បៈដ៏សមស័ក្ដិសម មានភាពស៊ីចង្វាក់គ្នាជាងអ្នកណាទាំងអស់ ប៉ុន្ដែពេលប្អូនទទួលមរណភាព ខាត់ សុឃីម ពិតជាសោកស្ដាយនូវការបាត់បង់នេះខ្លាំងមែនទែន។

យ៉ាងណាមិញ មុនប្រារព្ធពិធីបុណ្យ ៧ ថ្ងៃឱ្យលោក ខាត់ ចំរើន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២២ អ្នកនាង ខាត់ សុឃីម បានរៀបរាប់គ្រានៅកុមារភាពជាមួយប្អូនទាំងស្រណោះនៅក្នុងវីដេអូឡាយរបស់លោក សាវិន ហ្វីលីព ថា ក្រុមគ្រួសាររបស់អ្នកនាងមានបងប្អូន ៩ នាក់ សុទ្ធតែស្រឡាញ់ជួយជ្រោមជ្រែងគ្នាណាស់ ហើយកាលអ្នកនាង និង លោក ខាត់ ចំរើន នៅក្មេង ក៏រៀនថ្នាក់ជាមួយគ្នាទោះគ្រូឱ្យឡើងថ្នាក់មុនក៏មិនព្រមឡើងដែរ ស៊ូនៅរៀនជាមួយប្អូនរហូតបានឡើងថ្នាក់ទាំងអស់គ្នា។

ងាកទៅអ្នកនាង ខាត់ ស្រីវង ដែលជាកូនស្រីក្នុងត្រកូលខាត់ ម្នាក់ដែរបាននិយាយនៅក្នុងវីដេអូឡាយដដែលនោះថា ខាត់ សុឃីម គឺជាបងស្រីដ៏មហិមា ជួយជ្រោមជ្រែងប្អូនៗគ្រប់បែបយ៉ាង ហើយអ្នកនាងចាត់ទុកបងស្រីម្នាក់ទៀតប្រៀបដូចជាម្ដាយទី ២ អ៊ីចឹង។ សូមទស្សនាវីដេអូលម្អិត ៖

Related posts