ពេជ្រ វត្តីសារ៉ាវឌ្ឍី ពោលចង់មកខ្មែរ តែប៉ាប៉ា Nawat អត់ព្រមឱ្យមក ប្រាប់ថានៅឱ្យគ្រប់ ២ ឆ្នាំសិន

មកទល់ពេលនេះ បវរកញ្ញាឯកទាំង ១០ រូប កំពុងស្នាក់នៅក្នុងប្រទេសថៃ ដែលធ្មេចបើកៗរយៈពេលជិត ១ ខែទៅហើយ ដែលជាពេលវេលាមួយធ្វើឱ្យអ្នកគាំទ្រក្នុងប្រទេសរបស់ពួកគេហាក់មានក្តីនឹករលឹកជាខ្លាំង។

ក្នុងនោះក៏មានបវរកញ្ញាឯកកម្ពុជា ពេជ្រ វត្តីសារ៉ាវឌ្ឍី ម្នាក់ដែរ ដែលកំពុងតែឆក់បានបេះដូងអ្នកគាំទ្រ ទាំងក្នុង និង ក្រៅប្រទេសនោះ។ ពិសេស អ្នកគាំទ្រកម្ពុជាតែម្តង មិនត្រឹមតែគាំទ្រតែមួយមុខនោះទេ ថែមទាំងបានបង្ហោះសារនឹករឭក ក៏ដូចជាទន្ទឹងរង់ចាំផ្លូវនាងវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញផងដែរ ព្រោះចាប់តាំងពីរឈានជើងទៅប្រឡង Miss Grand International 2022 នៅលើទឹកដីប្រទេសឥណ្ឌូនេស៊ីចប់មក នាងនៅពុំទាន់បានមកប្រទេសកម្ពុជាវិញទេ ពោលគឺសូម្បីតែបវរកញ្ញាឯកទាំង ១០ រូប ក៏មានបវរកញ្ញាខ្លះនៅពុំទាន់បានវិលទៅប្រទេសខ្លួនដូចគ្នា។

ដោយឡែក ខណៈអ្នកគាំទ្រកម្ពុជាជាច្រើនបានបង្ហោះសារក្តីនឹករឭក និង រង់ចាំថ្ងៃ ពេជ្រ វត្តីសារ៉ាវឌ្ឍី ត្រឡប់មកកម្ពុជា ស្រាប់តែថ្មីៗនេះ លោក Nawat ស្ថាបនិក Miss Grand International 2022 បានធ្វើការឡាយវីដេអូជាមួយ ពេជ្រ វត្តីសារ៉ាវឌ្ឍី នៅប្រទេសហ្វីលីពិន ដោយប្រធាន Miss Grand International រូបនេះ បានបង្ហើបមួយឃ្លាធ្វើឱ្យមហាជនកម្ពុជាឮហើយបើកភ្នែកធំៗ។ ពិតណាស់លោក Nawat បាននិយាយថា ចាំនៅឱ្យគ្រប់ ២ ឆ្នាំសិន ទើបលោកឱ្យបវរកញ្ញាឯកកម្ពុជា ពេជ្រ វត្តីសារ៉ាវឌ្ឍី ត្រឡប់ទៅប្រទេសកម្ពុជាវិញ៕

Related posts

Leave a Comment