ពេលមកដល់កម្ពុជា CL និង Harin ជាប្អូនស្រី មើលទៅដូចគ្នាខ្លាំងស្ទើរចាប់ច្រឡំ

កាលពីយប់ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅនេះ វត្តមានរបស់កំពូលតារាចម្រៀង K-Pop របស់ប្រទេសកូរ៉េខាងត្បូង CL បានមកដល់ប្រទេសកម្ពុជា ជាថ្មីម្តងទៀតហើយ។ ការមកដល់ជាលើកទី ២ នេះដែរ CL ក៏នឹងត្រៀមធ្វើការសម្តែងនៅរាត្រីថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២២ នេះ ក្នុងកម្មវិធី Vattanac All In Festival ដែលប្រព្រឹត្តិទៅបរិវេណ OCIC ជ្រោយចង្វារ។

ការមកដល់ជាលើកទី ២ នេះដែរ CL មិនត្រឹមតែមកជាមួយក្រុមការងារប៉ុណ្ណោះទេ ប៉ុន្តែប្អូនស្រីសំណព្វចិត្តរបស់នាង គឺតារាចម្រៀង Harin ក៏បានរួមដំណើរមកជាមួយនឹងនាងផងដែរ។

អ្វីដែលធ្វើឱ្យអ្នកគាំទ្រចាប់ភ្លឹកនោះ CL និង Harin បានបង្ហាញវត្តមានស្ទើរតែធ្វើឱ្យអ្នកគាំទ្រចាប់ច្រឡំ ព្រោះបងប្អូនទាំង ២ នាក់ នេះ គឺស្រដៀងគ្នាខ្លាំង ហើយម្នាក់ៗបានពាក់ម៉ាស់ទៀត គឺរឹតតែមើលទៅដូចគ្នាតែម្តង៕

Related posts

Leave a Comment