ពេលឃើញអ្នកព្រះសីហនុគាំទ្រខ្លាំង ស៊ឹម ច័ន្ទពន្លឺ រំភើបចិត្ត រហូតទម្លាយពាក្យក្នុងចិត្តនេះឡើង

បើនិយាយចំពោះកំពូលបេក្ខភាពជើងខ្លាំង ស៊ឹម ច័ន្ទពន្លឺ ដ្បិតតែលោកពុំបានក្លាយជាម្ចាស់ជ័យលាភីក៏ពិតមែន ប៉ុន្តែបេក្ខភាពរូបនេះបានឆក់បេះដូងមហាជនស្ទើរទូទាំងប្រទេសដែលរាល់ការបង្ហាញសមត្ថភាពរបស់លោកតែងទទួលស្រឡាញ់គាំទ្រ និង សរសើររូបលោកយ៉ាងខ្លាំងក្លាផងដែរជាមួយសមត្ថភាពដ៏ពូកែលេចធ្លោរបស់លោក។

ម្យ៉ាងវិញទៀត ទោះបីកន្លងទៅ ស៊ឹម ច័ន្ទពន្លឺ រងនូវសម្ពាធពីការមាក់ងាយមតិរិះគន់លើបណ្តាញសង្គមហ្វេសប៊ុកខ្លាំង តែលោកមានភាពអំណត់មិនតបត ព្រមទាំងបង្ហាញភាពរឹងមាំដោយការប្រឹងប្រែងតស៊ូបង្ហាញសមត្ថភាព និង អ្វីថ្មីៗសម្រាប់មហាជននោះ ដែលកាន់តែឆក់បានបេះដូង ក្ដីស្រឡាញ់អាណិត និង សរសើរពីមហាជនមិនតិចនោះទេ។

យ៉ាងណាមិញ មកដល់ពេលនេះ ឃើញថាប្រជាប្រិយភាពរបស់អាយដលរូបសង្ហារូបនេះ កាន់តែខ្លាំងក្លាដែលឆក់បានការស្រឡាញ់គាំទ្រភ្លូកដឹកភ្លូកដីពីមហាជនជាមួយនឹងការបង្ហាញខ្លួនរបស់លោកមិនថាតាមសាធារណៈ ឬ ក្នុងកម្មវិធីប្រគំតន្រ្តីផ្សេងៗ។

ជាក់ស្ដែង ថ្មីៗនេះ ក៏បានឃើញបណ្ដាញសង្គមហ្វេសប៊ុក ស៊ឹម ច័ន្ទពន្លឺ បានបង្ហាញនូវអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំងជាមួយនឹងការទទួលបានការគាំទ្រ និងក្ដីស្រឡាញ់ពីមហាជនកាន់តែខ្លាំង ខណៈពេលដែលលោកចុះទៅប្រគំតន្រ្តីតាមបណ្ដាខេត្តម្ដងៗ គឺពិតជាទទួលបានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីពីមហាជនផងដែរ។ ក្នុងនោះ ស៊ឹម ច័ន្ទពន្លឺ បានរៀបរាប់ថា ៖ «អរគុណខ្លាំងណាស់ បងប្អូនខេត្តព្រះសីហនុទាំងអស់គ្នា សម្រាប់ការស្រឡាញ់គាំទ្រ ពិតជារំភើបចំពោះក្តីស្រឡាញ់មួយនេះ ជួបគ្នាពេលវេលាក្រោយទៀតណា»៕

Related posts