ឆន ស្រីណេត ពោលពាក្យសុំទោសកម្ពុជា ខណៈមិនអាចដណ្ដើមមកុដជូនជាតិបាន

នៅរាត្រីថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២២ ដែលជារាត្រីវគ្គផ្ដាច់ព្រ័ត្រនៃកម្មវិធីប្រកួតសម្រស់ Miss Tourism International 2022 បានប្រកាសរកឃើញរាជិនីគ្រងមកុដហើយ គឺបានទៅលើនាង Suphatra Kliangprom មកពីប្រទេសថៃ។

ទន្ទឹមនឹងជ័យជម្នះរបស់ម្ចាស់ជ័យលាភីគ្រងមកុដថ្មីនោះដែរ ក្នុងនោះអ្នកគាំទ្រវិស័យបវរកញ្ញានៅកម្ពុជាក៏បានបង្ហាញអារម្មណ៍ចូលរួមសោកស្ដាយចំពោះបវរកញ្ញាកម្ពុជាគឺកញ្ញា ឆន ស្រីណេត ដែលមិនអាចដណ្ដើមបានលទ្ធផលល្អជូនប្រជាជនកម្ពុជាដូចការរំពឹងទុកបាន។

ក្រោយមិនអាចដណ្ដើមមកុដជូនកម្ពុជាបាន ឆន ស្រីណេត បង្ហោះសារសូមទោសកម្ពុជាទាំងយប់ថា៖ «សូមទោសកម្ពុជា ខ្ញុំធ្វើមិនបានល្អអ្នកទេ»។ ដ្បិតថា ស្រីណេត មិនអាចឈ្នះលើការប្រកួត Miss Tourism International 2022 ក៏ពិតមែន ប៉ុន្ដែកញ្ញាបានយកឈ្នះបេះដូងប្រជាជនកម្ពុជារួចទៅហើយ ដោយគេឃើញមានសារលើកទឹកចិត្ត និង មោទកភាពលើរូបនាងជាច្រើនពីសំណាក់អ្នកស្រឡាញ់ គាំទ្រវិស័យបវរកញ្ញា៕

Related posts

Leave a Comment