តារាស្រីTangmo បានធ្លាក់ចូលទន្លេចៅប្រាយ៉ា កាលពីយប់ថ្ងៃទី២៤ កុម្ភៈ ខណៈកំពុងជិះលើទូកល្បឿនលឿនជាមួយអ្នករួមដំណើរ៥នាក់ផ្សេងទៀតនោះ។ សាកស.ពរបស់នាង ត្រូវបានគេរកឃើញពីរថ្ងៃក្រោយមកនៅមិនឆ្ងាយប៉ុន្មានពីកន្លែងដែលឧប្បត្តិហេតុកើតឡើងនៅជិតផែ Pibul 1 ក្នុងខេត្ត Nonthaburi។
មនុស្សទាំង៥នាក់នៅលើទូកថ្ងៃកើតហេតុនោះ រួមមាន Tanupat “Por” Lerttaweewit, Phaiboon “Robert” Trikanjananun, Idsarin “Gatick” Juthasuksawat ដែលជាអ្នកគ្រប់គ្រងផ្ទាល់Tangmo , Wisapat “Sand” Manomairat និង Nitas “Job” Kiratisoothisathorn។
ក្នុងចំណោមពួកគេ ប៉ូលិស បានចោទប្រកាន់លើលោក Tanupat ដែលជាម្ចាស់ទូក និងលោក Phaiboon ដែលជាអ្នកបើកបរ ពីបទធ្វេសប្រហែសឈានទៅដល់ការស្លា.ប់។ ទោះយ៉ាងណា ពេលនេះ ពួកគេ បានបួសបែបព្រាហ្មណ៍រួចរាល់ជាផ្លូវការ ក្នុងន័យឧទ្ទិសបុណ្យកុសលឱ្យដល់តារាសម្តែងស្រី Tangmo នាកន្លែងប្រតិបត្តិធម៌មួយកន្លែងនាខេត្តរ៉ាឆៈបុរី ជាសាខារបស់ថាម៉ៃ។
ពួកគេ បានបួសបែបព្រាហ្មណ៍កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២កន្លងទៅនេះ បន្ទាប់ពីខាងវត្តបដិសេធ មិនឲ្យពួកគេបួសតាមបែបពុទ្ធសាសនានោះ ដោយសារតែ ពួកគេត្រូវបានចាត់ចូលនៅក្នុងច្បាប់របស់មន្ទីរពុទ្ធសាសនា ជាជន ដែលកំពុងមានសំណុំក្តីព្រហ្មទណ្ឌជាប់ខ្លួន។
ដោយឡែក នៅវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ លោកPor និង លោកRobert ត្រូវបានគេប្រទះឃើញចូលខ្លួនមកផ្តល់ចម្លើយនៅប៉ុស្តិ៍នគរបាល Nonthaburi បន្ទាប់ពីបានបួសជាព្រាហ្មណ៍នៅវត្តថាម៉ៃ កាលពីពេលកន្លងទៅរួចមក។ នេះបើយោងតាមព័ត៌មាន TVpool របស់ថៃ។
អ្នកទាំងពីរ បានធ្វើដំណើរពីវត្តថាម៉ៃ ចូលមកប្រគល់ខ្លួន និងផ្តល់ចម្លើយទៅកាន់ប៉ូលីសNonthaburi ទាំងស្លៀកខោអាវស និងមានប៉ូលិសនៅតាមហែហម ប៉ុន្តែពុំមានការផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានណាមួយឡើយ។
ជាការគួរឲ្យកត់សម្គាល់ ក្រោយ បានឃើញហេតុការណ៍នេះ មានមហាជនជាច្រើន លើកឡើងថា ប្រាកដជាបុរសទាំងពីរនាក់នេះ មានជាប់ពាក់ព័ន្ធអ្វីជាមួយនឹងការស្លា.ប់របស់Tangmo ហើយ ទើបមានការកោះហៅទាំងតក់ក្រហល់យ៉ាងណានេះ។
ទោះជាយ៉ាងណាក៏ដោយ គេនៅតែទទូចឲ្យស្វែងរកជនល្មើស ដែលជាដើមចងធ្វើឲ្យTangmo ស្លា.ប់មកដាក់ទោសឲ្យខានតែបាន ស្របពេលដែលសមត្ថកិច្ចនៅមិនទាន់ប្រកាសបិទបញ្ចប់រឿងក្តីមួយនេះនៅឡើយនោះ៕