ក្រោយរៀបការ ៧ ឆ្នាំ ពូឃ្លាំង ទម្លាយអត្តចរិតប្រពន្ធដែលធ្វើឱ្យលោកស្រឡាញ់ខ្លាំង

រយៈពេល ៧ ឆ្នាំមកហើយដែលតារាចម្រៀងរ៉េបដ៏ល្បី ពូឃ្លាំង បានលាជីវិតនៅលីវ ហើយសម្រេចចិត្តដឹកដៃភរិយាជាទីស្រឡាញ់ចូលរោងការតាមប្រពៃណីបង្កើតគ្រួសារតូចមួយជាមួយគ្នា រស់នៅសាងសុភមង្គលក្នុងនាមជាប្ដីប្រពន្ធ ហើយរហូតមកដល់ពេលនេះ លោក និង ភរិយាក៏ទទួលបានកូនប្រុសជាចំណងដៃអាពាហ៍ពិពាហ៍ផងដែរ។

បើនិយាយឱ្យដល់ទៅ ប៉ុន្មានឆ្នាំមកនេះ ពូឃ្លាំង ពុំសូវបើកបង្ហាញពីជីវិតឯកជននៅលើបណ្ដាញសង្គមឱ្យអ្នកគាំទ្របានឃើញនោះទេ ដោយឡែកទើបតែថ្មីៗនេះ ពោលគឺស្របពេលដែលលោកបានដាក់ចិត្តដាក់កាយវិលមកប្រឡូកក្នុងវិស័យសិល្បៈឡើងវិញ ពូឃ្លាំង ស្រាប់តែបង្ហាញពីក្ដីសុខក្នុងរង្វង់គ្រួសារ បង្ហោះលើបណ្ដាញសង្គមញឹកញាប់ធ្វើឱ្យមហាជនចាប់អារម្មណ៍មិនស្ទើរនោះទេ។

តួយ៉ាងក្នុងថ្ងៃខួបរៀបការ ៧ ឆ្នាំកន្លងទៅ ពូឃ្លាំង បានបង្ហោះរូបភាពពីថ្ងៃមង្គលការរបស់លោកជាច្រើនសន្លឹក ព្រមទាំងរៀបរាប់នូវអត្តចរិតប្រពន្ធសម្លាញ់ចំពោះលោក ដែលធ្វើឱ្យលោកលង់ចិត្តដកបេះដូងមិនរួចថា ៖ «Happy Anniversary 7 ឆ្នាំណា ប្រពន្ធសម្លាញ់ !!! អរគុណដែលជ្រើសយកបងជាប្តី អរគុណដែលស្រឡាញ់បងអរគុណដែលមើលថែបង អរគុណដែលទ្រាំនឹងចរិតរបស់បង អរគុណដែលបងមានកំហុស ក៏អាចលើកលែងឱ្យបង អរគុណដែលបានបង្កើតកូនឱ្យបង អរគុណដែលធ្វើជាចំណែកមួយសម្រាប់ជីវិត បងសន្យាថានឹងធ្វើជាប្តីល្អ ប៉ាល្អ មេគ្រួសារល្អមួយសម្រាប់អូន និងកូន»៕

Related posts

Leave a Comment