ឡើងឆាកម្តងៗ តារាពីររូបនេះ បានកាដូប្លែកៗមានតាំងស្ករប៊ីចេង ត្រីសាច់ ជ្រូកខ្វៃ ទុកហូបមួយខែមិនអស់

ជាធម្មតាចិត្តជាអ្នកស្រឡាញ់ ចិត្តជាអ្នកគាំទ្រ តែងតែចង់ជួបចង់ឃើញតារាសំណព្វចិត្តរបស់ខ្លួនជានិច្ច ហើយកាលបើបានជួបហើយ ក៏ចេះតែចង់ឱ្យនេះឱ្យនោះដើម្បីជាវត្ថុអនុស្សាវរីយ៍ ឱ្យគេនឹកឃើញខ្លួនវិញផងដែរ។

យ៉ាងណាមិញ ការឱ្យកាដូទៅតារាសំណព្វនេះដែរ គឺឱ្យតាមធនធានដែលខ្លួនមាន អ្នកខ្លះមានច្រើន ក៏ឱ្យកាដូល្អ កាដូថ្លៃ ឯអ្នកខ្លះមិនសូវមានក៏ឱ្យតាមជីវភាពជារបស់សាមញ្ញៗតែមានប្រយោជន៍ជាដើម យ៉ាងណាក៏ដោយតារាៗមើលទៅក៏នៅតែពេញចិត្តកាដូទាំងនោះដែរ បើទោះជាតូចធំអ្វីក៏ដោយ។ ជាក់ស្តែង មានតារាថៃពីរនាក់ គឺតារាប្រុស Kong Huayrai និង តារាស្រី Palmy កំពុងតែត្រូវគេចាប់អារម្មណ៍ និង អស់សំណើចយ៉ាងខ្លាំង ដោយសារតែកាដូអ្នកគាំទ្រឱ្យពួកគេនោះឯង។

ក្នុងនោះ​ ឱ្យតែបានឡើងឆាកម្តងៗ និយាយពីថាមិនចេះខ្វះឡើយនូវរបស់ប្លែកៗ មានគ្រប់សព្វបែបយ៉ាង តាំងពីម្ហូបម្ហា អំបិលស្ករប៊ីចេង របស់ញ៉ាំរបស់ប្រើប្រាស់គ្រប់ប្រភេទ ពោលគឺបានម្តងៗអាចឱ្យពួកគេចិញ្ចឹមជីវិតបានរាប់ខែឯណោះ។

ជាពិសេស តារាទាំងពីរក៏មិនចេះប្រកែកទឹកចិត្តអ្នកគាំទ្រទៀត សុខចិត្តស្ពាយសំពីងសំពោងបណ្តើរ ច្រៀងបណ្តើរ ទទួលគ្រប់បែបយ៉ាង ឱ្យតែហុចឱ្យ មើលទៅពិតជាគួរឱ្យអស់សំណើច និង គួរឱ្យស្រឡាញ់មែនទែន៕

Related posts

Leave a Comment