កាន់តែ​ក្តៅ​ហើយ​! អ៊ីរ៉ង់​ប្រកាស​ផ្តល់ប្រាក់​រង្វាន់​៨០​លាន​ដុល្លារ​សម្រាប់​ក្បាល​របស់លោក Trump

​ទឹកប្រាក់​ចំនួន​៨០​លាន​ដុល្លារ​ត្រូវបាន​គេ​រាយការណ៍​ថា ដាក់​ជា​រង្វាន់​សម្រាប់​ក្បាល​របស់លោក Donald Trump បន្ទាប់ពី​ការធ្វើឃាត​លោក​ឧ​ត្ត​ម​សេនីយ៍ Qasem Soleimani​។​
​សេចក្តីប្រកាស​ដ៏​រំជួលចិត្ត​នេះ​ត្រូវបាន​ផ្សាយ​ផ្ទាល់​នៅពេលដែល​ប្រជាជន​អ៊ីរ៉ង់​រាប់លាន​នាក់​បាន​ដើ​ដង្ហែ​តាម​ដងផ្លូវ​សម្រាប់​ពិធី​បុណ្យសព​របស់លោក Soleimani​។​
​អ្នករៀបចំ​ពិធី​បុណ្យសព​បាន​និយាយថា “​ប្រទេស​អ៊ីរ៉ង់​មាន​ប្រជាជន​៨០​លាន​នាក់​។ ដោយ​ផ្អែកលើ​ប្រជាជន​អ៊ីរ៉ង់ យើង​ចង់​រៃអង្គាសប្រាក់​ចំនួន​៨០​លាន​ដុល្លារ​ដើម្បី​ធ្វើជា​រង្វាន់​សម្រាប់​អ្នក​ដែល​អាច​កាត់​ក្បាល​លោក​ប្រធានាធិបតី Trump បាន​”​។​
​ប្រទេស​អ៊ីរ៉ង់​ក៏បាន​គំរាម​វាយប្រហារ​សេត​វិមាន​ផងដែរ​ដោយ​ចាត់​ទុល​លោក Trump ថា​ជា​ភេរវ​ករ​បន្ទាប់ពី​គាត់​បាន​ប្តេជ្ញា​បន្ត​វាយប្រហារ​គោលដៅ​រាប់សិប​គោលដៅ​ទៀត​នៅក្នុង​សាធារណរដ្ឋ​ឥស្លាម​មួយ​នេះ​៕

Related posts

Leave a Comment