នេះជាមូលហេតុដែលគ្រួសាររបស់ ម៉ារីម៉ា នៅតែល្បីខ្លាំង មិនធ្លាក់ប្រជាប្រិយភាពសោះ

រាល់សកម្មភាពរបស់ក្រុមគ្រួសារតារាសម្ដែងហ្វីលីពីន ​Marian ​Rivera ​និង ​Dingdong ​Dantes ​តែងតែទទួល​បានការសរសើរ ​និង ​ស្រឡាញ់រាប់​លាននាក់ពី​សំ​ណាក់​ទ​ស្សនិ​ក​ជន។ ​ប៉ុន្តែមូល​ហេតុ​មិនមែនដោយ​សារតែពួកគេ​មានរូបសម្រស់​ស្អាតនោះទេ។

ជាក់ស្ដែងកាលពីថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០២២ កន្លងទៅ តារាសម្ដែង Marian Rivera បាន​បង្ហោះរូបថត​នាង និង ​ក្រុមគ្រួសារ អំឡុងពេលវិស្សមកាល​នៅកោះ Balesin ​ប្រទេស​ហ្វីលី​ពីន។ ក្រុមគ្រួសាររបស់​តារាស្រីល្បីរូបនេះ ​បានបង្កភាពក្តៅគគុកខ្លាំង​នៅលើបណ្តាញសង្គម ​ជាមួយនឹងរូបថតស្អាតៗ​ជាច្រើន ក្នុងឈុត​ហែល​ទឹកដ៏ស៊ិចស៊ី ​ទាក់​ទាញ ​​បើទោះពេលនេះ​នាងមានកូន ២ ​ក៏ដោយ។​

ក្នុងនោះ ក៏មានហេតុផលជាច្រើនដែលធ្វើឱ្យមហាជន​និយមតាមដាន ​តារាស្រី Marian Rivera អាច​នឹងផ្តោតសំខាន់ទីមួយ​លើរូបសម្រស់ស្អា​តឥតទាស់​របស់នាង ​និង​ក្រុម​គ្រួសារ។

ខុសពីតារាដទៃ តារាស្រីរូបនេះមិនលាក់ពីមុខ​មាត់កូនៗ​របស់នាងទេ ​ដោយបង្ហាញជា​សាធារណៈនៅមុខអ្នកសារព័ត៌​មានតាំងពីពួកគេកើត។ ​កូនស្រីច្បងរបស់នាង គឺនាងតូច ​Maria Letizia Dantes (Zia) និង ​កូនប្រុសទី២ ​Jose Sixto IV ​(Sixto) ​ពេលនេះ បានក្លាយជាតារាវ័យក្មេងដ៏គួរឱ្យស្រឡាញ់​របស់អ្នកគាំទ្ររបស់នាង​ ទូទាំង​អាស៊ី ដោយ​សារ​តែភាពគួរឱ្យ​ក្នាញ់​របស់ពួកគេ៕​

Related posts