ផ្អើលសម្រស់ព្រះអនុជ របស់ព្រះអង្គម្ចាស់ប្រ៊ុយណេ Mateen ស្រស់សង្ហាខ្លាំង មិនចាញ់ម្ចាស់បង

មហាជនប្រិយមិត្ត ជាពិសេសនារីៗប្រាកដជាស្គាល់ច្បាស់ណាស់ នូវព្រះអង្គម្ចាស់ Abdul Mateen ជារាជទាយាទរបស់ព្រះមហាក្សត្រប៊្រុយណេ ដែលព្រះអង្គជាបុរសមានរូបរាងស្រស់សង្ហាអង់អាច ព្រមទាំងមានសមត្ថភាព មានជំនាញសឹងគ្រប់យ៉ាង ទាក់អស់ចិត្តមហាជនឱ្យលង់ប្រាថ្នា។

យ៉ាងណាមិញ មហាជនធ្លាប់តែឃើញព្រះអង្គលេច​ព្រះភក្រ្តតែអង្គឯងញឹកញាប់បែបនេះ តែតាមពិតទៅព្រះអង្គ Mateen ក៏មានព្រះអនុជមួយព្រះអង្គទៀត ដែលមានសម្រស់ក៏ស្រស់សង្ហាទាក់ភ្នែកមិនចាញ់ទ្រង់នោះដែរ។

ព្រះអនុជរូបនេះ ត្រូវបានគេដឹងថា មានព្រះនាមថា Abdul Wakeel មានព្រះជន្មទើបតែ ១៦ ព្រះវស្សាប៉ុណ្ណោះ ហើយទើបតែវ័យប៉ុណ្ណេះ រូបសម្រស់ឆាយារបស់ទ្រង់ ក៏បានទាក់ទាញចំណាប់អារម្មណ៍របស់មហាជន ស្ទើរអស់ទាំងនគរបាត់ហើយ ពោលគឺ​បើមើលទៅទ្រង់សង្ហាតាំងពីនៅព្រះជន្មក្មេងវ័យមកម្ល៉េះ។

យ៉ាងណាមិញ ព្រះអង្គម្ចាស់ Wakeel មិនសូវលេចព្រះភក្រ្តនៅក្រៅប្រទេសដូចជាម្ចាស់បងប៉ុន្មាននោះទេ តែទ្រង់ត្រូវគេឃើញនៅក្នុងប្រទេសជាញឹកញាប់ ហើយទ្រង់ក៏មានអ្នកស្រឡាញ់គាំទ្រច្រើននៅតាមបណ្តាញសង្គមផងដែរ។ ដោយឡែក មហាជនក៏សង្ឃឹមថា​ ព្រះអង្គ Wakeel នឹងបង្ហាញខ្លួនឱ្យញឹកញាប់ជាងនេះទៅទៀត ព្រោះម្នាក់ៗចង់តែឃើញទ្រង់មិនចាញ់ម្ចាស់បងប៉ុន្មាននោះទេ៕

Related posts

Leave a Comment