ខាត់ ជេមស៍ ទាញកូនៗទាំង ៤ ដើរលើវិថីសិល្បៈជាមួយក្នុងផលិតកម្មថ្មីរបស់លោក

បើនិយាយពីកូនប្រុសស្រីទាំង ៤ រូបរបស់តារាចម្រៀងប្រុស ខាត់ ជេមស៍ មហាជនជ្រាបហើយថាកន្លងមក កូនៗទាំង ៤ រូបរបស់លោក តែងទទួលបានការចាប់អារម្មណ៍ និង សរសើរជាមួយរូបរាងស្អាតៗគួរឱ្យស្រឡាញ់ ភាពវៃឆ្លាត និង សមត្ថភាពផ្សេងៗរបស់ពួកគេ ដែលឃើញថាសុទ្ធសឹងតែមានដុងសិល្បៈបេះដាក់មិនចាញ់ឪពុកនោះឡើយ។ លើសពីនេះ ឃើញថាកូនៗរបស់លោក ខាត់ ជេមស៍ ក៏ធ្លាប់បង្ហាញសមត្ថភាពក្នុងសិល្បៈឡើងកម្មវិធីផ្សេងៗជាមួយលោក និង មានអ្នកខ្លះចេញបទចម្រៀងផ្ទាល់ខ្លួនទៀតផង។

ដោយឡែក ថ្មីៗនេះ អ្វីដែលកំពុងធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងទៀតចំពោះកូនប្រុសស្រីទាំង ៤ របស់តារាចម្រៀង ខាត់ ជេមស៍ ខណៈឃើញលោកបានបង្ហោះលើហ្វេសប៊ុកផេកឱ្យដឹងថាកូនៗទាំង ៤ នឹងរួមដំណើរលើវិស័យសិល្បៈជាមួយលោកយ៉ាងពេញទំហឺងហើយក្នុងផលិតកម្មផ្ទាល់ខ្លួនរបស់លោក និង កំពុងត្រៀមចេញបទចម្រៀងថ្មីៗសម្រាប់ពួកគេផងដែរ។

ក្នុងនោះ លោក ខាត់ ជេមស៍ បានរៀបរាប់ថា ៖ «នេះជាទំព័រប្រវត្តិសាស្រ្តថ្មីមួយសម្រាប់ខ្ញុំបាទ ដែលអាចនិយាយថាជាសមទ្ធិផលមួយដ៏អស្ចារ្យសម្រាប់ខ្ញុំ ដែលមានកូនៗទាំង ៤ នាក់ អាចរួមដំណើរលើវិស័យសិល្បៈជាមួយ ព្រមទាំងបន្តរក្សាសមទ្ធិផលស្នាដៃរបស់ខ្ញុំបាទ ពួកគាត់ជាគ្រាប់ពេជ្រនៅក្នុងគ្រួសារ ហើយក៏ជាគ្រាប់ពេជ្រសំខាន់របស់ Khan James Producton ផងដែរ មិនត្រឹមតែប៉ុណ្ណោះ យើងក៏មានចក្ខុវិស័យបន្តអភិវឌ្ឍន៍ខ្លួនទៅជាគ្រាប់ពេជ្រនៅក្នុងសង្គម និង ដឹកនាំវិស័យសិល្បៈកម្ពុជាដើរឆ្ពោះទៅកាន់ឆាកអន្តរជាតិទៀតផង»៕

Related posts

Leave a Comment