ពូកែណាស់! កូនស្រី សឿ សុធារ៉ា ទទួលបានឱកាសការងារដំបូងបានប្រាក់ ១ ពាន់ដុល្លារ យកជូនម្ដាយទាំងអស់

មហាជននិយមតាមដានជីវិតឯកជនរបស់អ្នកនាង សឿ សុធារ៉ា ច្បាស់ជាបានជ្រាបមកហើយពីស្ថានភាពសុខទុក្ខរបស់អ្នកនាងនាពេលនេះ ដោយតារាសម្ដែងស្រីរូបនេះមានជំងឺបាក់ទឹកចិត្តបានលេបថ្នាំសរសៃប្រសាទអស់រយៈពេល ៣ ឆ្នាំមកហើយ។ បន្ទាប់ពីជួបព្យុះភ្លៀងក្នុងជីវិតផ្ទួនៗមិនថារឿងគ្រួសារ ការងារ បំណុលនោះទេ ចុងក្រោយនេះនាងត្រូវបាត់បង់ម្ដាយជាទីស្រឡាញ់ថែមទៀត។

យ៉ាងណា ក្រោយពីហ៊ានបើកចំហបង្ហាញពីជំងឺ និង បញ្ហាជីវិតរបស់ខ្លួនហើយនោះ អ្នកនាង សឿ សុធារ៉ា ក៏ត្រូវបានមហាជនអ្នកគាំទ្រ និង មិត្តក្នុង-ក្រៅសិល្បៈជាច្រើនអាណិតអាសូរ និង ជួយរំលែកទុក្ខលំបាករបស់អ្នកនាងតាមរយៈការជួយជាប្រាក់ និង លើកទឹកចិត្តជាច្រើនផងដែរ។

ស្របពេលនេះដែរ មហាជនក៏កំពុងតែចាប់អារម្មណ៍ចំពោះកូនៗរបស់តារាស្រីរូបនេះ ជាពិសេសគឺកូនស្រីច្បងដែលមានឈ្មោះថា សាពូន ដារ៉ាភិមាន ដោយនាងតូចមានទេពកោសល្យឈាមជ័រជាអ្នកសិល្បៈពេញខ្លួនមិនចាញ់ម្ដាយនោះទេ ទាំងក្នុងវិស័យសម្ដែង និង មានសមត្ថភាពច្រៀង ព្រមទាំងលេងហ្គីតាយ៉ាងពីរោះទៀតផង។

ទន្ទឹមនឹងនោះ អ្វីដែលកំពុងធ្វើឱ្យមហាជនចាប់អារម្មណ៍ និង សរសើរចំពោះកូនស្រីច្បងរបស់អ្នកនាង សឿ សុធារ៉ា ដែលបន្ទាប់ពីបានឃើញសមត្ថភាព និង អាណិតស្រឡាញ់ចំពោះនាងតូច ថ្មីៗនេះ នាងតូចក៏ទទួលបានឱកាសការងារមួយដែលត្រូវបានម្ចាស់ហាងលក់សម្លៀកបំពាក់ប្រពៃណីមួយហៅទៅធ្វើការឡាយបង្ហាញពីម៉ូដសម្លៀកបំពាក់ និង លេងហ្គីតាច្រៀងជូនមហាជនស្ដាប់តាមរយៈការឡាយនោះ ជាពិសេសក្នុងការងារដំបូងរបស់នាងតូច គឺទទួលបានប្រាក់រហូតដល់ ១ ពាន់ដុល្លារយកទៅជូនម្ដាយនាងទៀតផង៕

Related posts

Leave a Comment