Bella ជាតារាសម្ដែងស្រីដំបូងគេ មានឱកាសចូលរួមកម្មវិធីភាពយន្តអន្តរជាតិនៅប្រទេសអារ៉ាប៊ីសាអូឌីត

នៅក្នុងសិល្បៈថៃនរណាៗក៏ដឹងថាតារាស្រី Bella Ranee គឺតារាសម្ដែងដែលមានសមត្ថភាព និង រូបសម្រស់ស្រស់សោភា។ ចាប់តាំងតែផ្ទុះល្បីក្នុងរឿង « បុព្វសន្និវាស » មកតារាស្រី Bella បានហក់ឡើងជាតារាស្រីជួរមុខម្នាក់ក្នុងស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ថៃ និង ក្ដាប់បានការងារធំៗជាបន្តបន្ទាប់។

តួយ៉ាង កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅ តារាស្រី Bella ទទួលបានឱកាសចូលរួមក្នុងកម្មវិធីភាពយន្តអន្តរជាតិដែលមានឈ្មោះថា ( Red Sea International Film Festival ២០២២ ) ដែលធ្វើនៅទីក្រុង Jeddah ប្រទេស អារ៉ាប៊ីសាអូឌីត។

គួរឱ្យដឹងផងដែរថា តារាស្រី Bella គឺជាតារាស្រីប្រចាំស្ថានីយទូរស្សន៍ប៉ុស្តិ៍លេខ ៣ ដំបូងគេហើយដែលមានឱកាសទៅចូលរួមកម្មវិធីភាពយន្តលំដាប់អន្តរជាតិនៅប្រទេសអារ៉ាប៊ីសាអីឌីតនេះ។ ទន្ទឹមនឹងនោះ វិលទៅមើលអ្នកគាំទ្រវិញ ខណៈដែលតារាស្រី Bella ធ្វើដំណើរចេញទៅប្រទេសអារ៉ាប៊ីសាអូឌីត គេឃើញថាម្នាក់ៗបានទៅជូនដំណើរ និង ផ្តល់កម្លាំងចិត្តភ្លូកទឹកភ្លូកដីពេញព្រលានយន្តហោះសុវណ្ណភូមិ៕

Related posts

Leave a Comment