មហាជនអ្នកលេងបណ្ដាញសង្គម ជាពិសេសអ្នកគំាំទ្រតាមដានជីវិតឯកជនរបស់តារាចម្រៀងប្រុស នាយ ចឺម សុទ្ធសឹងតែបានជ្រាបហើយពីរឿងរ៉ាវជីវិតរបស់លោកនាមួយរយៈចុងក្រោយនេះ ជាពិសេសរឿងជីវិតស្នេហារបស់លោកដែលទើបតែចែកផ្លូវនឹងសង្សារថ្មី បន្ទាប់ពីសាងស្នេហ៍យ៉ាងផ្អែមល្ហែមប៉ុន្មានជាង ១ ឆ្នាំ។
ជុំវិញរឿងរ៉ាវស្នេហាបែកបាក់របស់តារាចម្រៀង នាយ ចឺម មកដល់ពេលនេះ ក៏ពុំទាន់ស្ងប់ស្ងាត់នៅឡើយ និង មានរឿងរ៉ាវផ្សេងៗទៀតដែលពាក់ព័ន្ធនឹងរូបលោកកំពុងត្រូវបានមហាជនអ្នកលេងបណ្ដាញសង្គមផ្ទុះការចាប់អារម្មណ៍តាមដាន និង ធ្វើការវែកញែកពេញបណ្ដាញសង្គមផងដែរ។
ដោយឡែក ស្របពេលកំពុងផ្ទុះការបញ្ចេញមតិវែកញែកខ្លាំងជុំរឿងរ៉ាវផ្សេងៗដែលពាក់ព័ន្ធនឹងខ្លួន ថ្មីៗនេះ គេក៏បានឃើញតារាចម្រៀងប្រុសរូបនេះ ធ្វើការបង្ហោះរូបភាពបង្ហាញស្នាមញញឹមភ្ជាប់ជាមួយសារមួយឃ្លាហាក់បង្ហាញការផ្ដាំផ្ញើទៅកាន់មហាជនអ្នកគាំទ្ររបស់លោកឱ្យរស់នៅដោយភាពសប្បាយរីករាយឱ្យច្រើនៗទើបរស់នៅបានយូរទៀតផង។ សារនោះ នាយ ចឺម បានរៀបរាប់ថា ៖ «សប្បាយចិត្តឱ្យច្រើនទៅរស់បានយូរ»៕