យឿន សុតអនុស្សាវរីយ៍ ផ្ទុះប្រជាប្រិយភាពខ្លាំង ក្លាយជាគ្រាប់ពេជ្រថ្មី ប្រចាំផលិតកម្មសាន់ដេ

ជឿជាក់ថាមហាជនអ្នកគាំទ្រវិស័យចម្រៀងសុទ្ធសឹងតែបានស្គាល់ហើយពី លោក យឿន សុតអនុស្សាវរីយ៍ ដែលជាអតីតបេក្ខភាពកម្មវិធីប្រឡងចម្រៀង «ពេជ្រកំពុងច្នៃ» នៃស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍កាលពីអំឡុងឆ្នាំ ២០១៧។ ដ្បិតថាលោកមិនទទួលបានជោគជ័យក្នុងកម្មវិធីនេះមែន ប៉ុន្តែក៏នៅតែមានឱកាសដើរលើវិថីសិល្បៈចម្រៀងនេះ និងទទួលបានការគាំទ្រខ្លាំងពីមហាជនជាមួយសមត្ថភាពរបស់លោកផងដែរ។

ពិតណាស់ បច្ចុប្បន្ននេះ យឿន សុតអនុស្សាវរីយ៍ បានក្លាយជាតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ ដែលឃើញថាលោកកំពុងមានសន្ទុះប្រជាប្រិយភាពខ្លាំងផងដែរជាមួយនឹងស្នាដៃបទចម្រៀងថ្មីៗជាច្រើនរបស់លោក។

ជាមួយនឹងប្រជាប្រិយភាពល្បីល្បាញតាមរយៈស្នាដៃនៃបទចម្រៀងថ្មីៗដែលសុទ្ធសឹងតែផ្ទុះការចាប់អារម្មណ៍គាំទ្រពីមហាជនខ្លាំងនោះ ឃើញថា តារាចម្រៀងប្រុសរូបនេះ កំពុងតែមានសន្ទុះទីផ្សារខ្ពស់ផងដែរ ដោយតែងឃើញវត្តមានរបស់លោកលើឆាកប្រគុំតន្ត្រី និងតាមភោជនីយដ្ឋានផ្សេងៗផងដែរ៕

Related posts

Leave a Comment