Yui ឆ្លើយតបទាំងញញឹម ក្រោយផ្ទុះការរិះគន់ជាតារាល្បី តែមកលក់អនឡាញដណ្តើមទីផ្សារអ្នកខ្សត់

ជឿជាក់ថាប្រិយមិត្តដែលនិយមតាមដានរឿងថៃភាគច្រើនបានស្គាល់រួចមកហើយ Yui Chiranan តារាសម្តែងស្រីជើងចាស់លំដាប់ជួរមុខ ដែលមានរាងតូចច្រឡឹង មានកេរ្តិ៍ឈ្មោះល្បីក្នុងរង្វង់សិល្បៈថៃ ហើយថែមទាំងប្រែខ្លួនជាអ្នកអនឡាញល្បីដែលអាចរកចំណូលលានបាតក្នុងមួយថ្ងៃ។

ក្រៅពីអាជីពជាតារាសម្តែង Yui ក៏ជាអ្នកលក់ផលិតផលអនឡាញដែលទទួលបានការគាំទ្រខ្លាំង រហូតអាចបង្កើតយីហោ រោងចក្រផលិតកាបូប និង របស់ប្រើប្រាស់មួយចំនួនដោយខ្លួនឯង។ យ៉ាងណាមិញ ទន្ទឹមនឹងភាពជោគជ័យខ្លាំងទាំងសិល្បៈ និង មុខជំនួញអនឡាញ Yui បែរជាផ្ទុះរិះគន់យ៉ាងដំណំថា ៖ «នាងជាតារាល្បី តែបែរមកដណ្តើមទីផ្សាអ្នកខ្សត់ លក់អនឡាញប្រជែងសាមញ្ញជនទៅវិញ»។

ស្របគ្នានោះ ថ្មីៗនេះ Yui ក៏បានចេញមុខឆ្លើយតបទៅវិញទាំងញញឹមចំពោះពាក្យរិះគន់ទាំងនោះថា ៖ «ចំណុចចាប់ផ្តើមនៃការក្លាយខ្លួនជាអ្នកលក់អនឡាញ គឺមូលហេតុសំខាន់ដំបូងខ្ញុំចង់ជួយបងស្រីម្នាក់ ដែលគាត់ជាអ្នកផលិតកាបូប ហើយនាពេលនោះសេដ្ឋកិច្ចគាត់គឺយ៉ាប់ខ្លាំងមែនទែន ខណៈពេលនោះវិស័យអនឡាញគឺផ្ទុះខ្លាំងណាស់។ ខ្ញុំនេះចង់ជួយ តែមិនដឹងថាជាលក់របៀបណា ក៏សម្រេចចិត្តថាយកមក Live លក់ក្នុងហ្វេសប៊ុកខ្លួនឯង»។

«ចំណុចចាប់ផ្តើមក៏ជោគជ័យមិនគួរឱ្យជឿ ដោយគ្រាន់តែចាប់ផ្តើម Live ក៏មានអ្នកចូលមើល ៣ សែននាក់បាត់ ហើយក៏ចាប់ផ្តើមយកកាបូបមកស្តុកនៅឯផ្ទះ ហើយក្នុងពេល Live ត្រឹម ១ ម៉ោងដំបូង ក៏មានអ្នកចូលមកទិញកាបូបជាង ៦០ បាត់ហើយ ហើយនេះក៏ជាមូលហេតុនៃការចាប់ផ្តើមមកលក់អនឡាញ តែខ្ញុំចង់ប្រាប់ចំពោះរឿងដែលគេថាឱ្យខ្ញុំជាតារាហើយចាំបាច់មកលក់អនឡាញប្រជែងទីផ្សារអ្នកខ្សត់ខ្សោយធ្វើអី ខ្ញុំក៏ចង់តបថាខ្ញុំក៏ត្រូវធ្វើការសន្សំប្រាក់ដូចគ្នា»។

«ហើយខ្ញុំគឺជាមនុស្សមិនចូលចិត្តទំនេរ ហើយធ្លាប់ធ្វើការច្រើនមុខតាំងពីក្មេង ហើយមួយទៀតខ្ញុំតែងគិតថា មានអាជីពតែមួយមុខគឺមិនអាចរស់ស្រួលបានទេ ហើយជាពិសេសខ្ញុំជាមេគ្រួសារ ដែលត្រូវមើលថែជីវិតមនុស្ស ២០ នាក់ក្រោមបន្ទុក។ ហើយហាងអាហាតដែលបើកមកបាន ៧-៨ ឆ្នាំក៏ត្រូវបិទចោលព្រោះកូវីដ អ៊ីចឹងក្មេងៗដែលនៅក្រោមបន្ទុកទាំង ២០ នាក់ ក៏បាត់បង់ការងារធ្វើ ខ្ញុំក៏មានសម្ពាធខ្លាំង ក្នុងការរកលុយចិញ្ចឹមមើលថែពួកគាត់ ហេតុដូចនេះខ្ញុំក៏មកលក់អនឡាញ ហើយពេលខ្លះក៏មានពេលនិយាយលេងជាមួយអ្នកគាំទ្រច្រើនជាងមុនតាមការ Live អរគុណចំពោះការលើកទឹកចិត្ត និង រិះគន់ផ្សេងៗ ខ្ញុំមិនបានខឹងអ្វីទេ ព្រោះខ្ញុំជឿថាមនុស្សមានការគិតខុសៗគ្នា»៕

Related posts

Leave a Comment