ឆលី កូនប្រុស ឱក សុគន្ធកញ្ញា អាយុទើប ៣ ឆ្នាំ និយាយភាសាអង់គ្លេសឡើងរត់មាត់

កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា និង ស្វាមីគឺលោក អ៊ឹង សុខលី ទើបតែរៀបការពិធីជប់លៀងខួបកំណើតគម្រប់អាយុ ៣ ឆ្នាំយ៉ាងកក់ក្ដៅមួយឱ្យទាយាទដំបូងរបស់ពួកគេ គឺកុមារា អ៊ឹង បញ្ញាបុត្រ ហៅ ឆលី កាលពីពេលថ្មីៗកន្លងនេះទៅប៉ុណ្ណោះ។

ដ្បិតថាអូន ឆលី មានអាយុទើបតែ ៣ ឆ្នាំ ប៉ុន្ដែកុមារាតូចរូបនេះ បានធំធាត់ឡើងប្រកបដោយភាពឆ្លាតវៃ ជាមួយនឹងរូបរាងដ៏ស្រស់សង្ហាតាំងពីក្មេង ក្រោមការមើលថែយ៉ាងយកចិត្តទុកដាក់ពីឪពុកម្ដាយ ជាពិសេស ឆលី រឹតតែមានភាពឆ្លាតវៃក្នុងការនិយាយភាសាបរទេស ពោលគឺភាសាអង់គ្លេស។

តួយ៉ាងថ្មីៗនេះ នៅលើទំព័រហ្វេសប៊ុកផេករបស់អូន ឆលី បានបង្ហោះសកម្មភាពអ្នកប្រុសតូចរូបនេះកំពុងញ៉ាំអាហារជាមួយលោកប៉ា ក្នុងនោះ ឆលី បានប្រើប្រាស់ភាសាអង់គ្លេសនិយាយជាមួយលោកប៉ាយ៉ាងរត់មាត់ ខណៈរូបគេទើបតែមានអាយុ ៣ ឆ្នាំប៉ុណ្ណោះ។

ភាពឆ្លាតវៃរបស់អូន ឆលី បានធ្វើឱ្យមហាជនអ្នកគាំទ្រជាច្រើន លើកសរសើរនូវភាពប៉ិនប្រសប់បង្ហាត់បង្រៀនកូនរបស់កំពូលតារាចម្រៀងស្រីខាងលើ និង ស្វាមី៕

Related posts

Leave a Comment