មហាជនបានស្គាល់រួចមកហើយនូវកំពូលតារាសម្ដែងស្រីល្បីកក្រើកប្រទេសថៃ ដែលមានសម្រស់ស្រស់ស្អាតសាច់សខ្ចី នាង Aum Patchara។ យ៉ាងណាមិញ សម្រាប់ថ្ងៃនេះគឺជាថ្ងៃពិសេសរបស់នាង ដោយគេឃើញថាមានមហាជនអ្នកគាំទ្រជាច្រើនបានអបអរសាទរដល់រូបនាង ព្រោះថ្ងៃនេះជាថ្ងៃកំណើតគម្រប់ ៤៤ ឆ្នាំ។
អ្វីដែលរឹតតែធ្វើឱ្យ Aum រំភើបនោះ សម្រាប់ថ្ងៃខួបកំណើតឆ្នាំនេះ គឺនៅរាត្រីថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅ សង្សារបណ្ដូលចិត្តរបស់នាង លោក Pok Phornprapha និង បណា្ដមិត្តភក្តិបានរៀបចំពិធីជប់លៀងយ៉ាងរីករាយ ដែលមានការចូលរួមពីអ្នកសិល្បកររួមអាជីពផងដែរ។
បើនិយាយពីរូបសម្រស់វិញ តារាស្រី Aum ត្រូវបានអ្នកគាំទ្រចាត់ជារាជិនីកំពូលសម្រស់ ពីព្រោះថាអាយុខ្ទង់ ៤០ ហើយ តែនាងនៅតែស្រស់ស្អាត ស្បែកសខ្ចីដូចបណ្ដូលចេក និង ជាប់តារាសម្ដែងស្រី Top កំពូលដែលមានតម្លៃខ្លួនខ្ពស់ជាងគេបង្អស់ក្នុងប្រទេស។ នៅក្នុងថ្ងៃខួបកំណើតនេះ តារាស្រី Aum ក៏ទទួលបាននូវពាន្យជូនពរពីមហាជនយ៉ាងច្រើនព្រោងព្រាត។ ជាពិសេស ជុំវិញរឿងស្នេហា គឺមហាជនម្នាក់ៗជូនពរឱ្យតារាស្រីរូបនេះឆាប់កាន់ដៃគ្នាចូលរោងការជាមួយនឹងលោក Pok Phornprapha ផងដែរ៕