ពិធីជប់លៀងឆ្លងថ្ងៃរៀបការ Aerin និងស្វាមី ធ្វើនៅមាត់សមុទ្រអធិកអធមណាស់

កាលពីថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅនេះ តារាសម្ដែងស្រីជើងចាស់ Aerin Yuktadatta បានដឹកដៃគូស្នេហ៍ហាយសូ Benja ចូលរោងការប្រើឈ្មោះជាប្ដីប្រពន្ធពេញច្បាប់ហើយ ដោយគ្រាន់តែរៀបការភ្លាម គឺដឹកដៃគ្នាចុះសំបុត្រអាពាហ៍ពិពាហ៍ភ្លែតតែម្ដង។

មិនត្រឹមតែប៉ុណ្ណឹង គ្រាន់តែចូលរោងជ័យហើយភ្លាម នៅថ្ងៃទី ៤ ខែធ្នូ កន្លងទៅនេះ Aerin ក៏បានដឹកដៃស្វាមីទៅជប់លៀងឆ្លងអាពាហ៍ពិពាហ៍នៅឯភូកេតភ្លែត ដោយពិធីជប់លៀងឆ្លងនេះមានសភាពអ៊ូអរ ហើយត្រូវបានរៀបចំឡើងយ៉ាងអធិកអធម ដោយមានភ្ញៀវកិត្តិយសចូលរួមជាច្រើននាក់។

ពិធីជប់លៀងឆ្លងនេះ មើលទៅហាក់បីដូចជាពិធីរៀបការខ្នាតតូចមួយអ៊ីចឹង ដោយមានទាំងការកាត់នំ បោះបាច់ផ្កា ហើយក៏មានការរាំរែកផ្សេងៗផងដែរ៕

Related posts