ក្តៅគគុក! Alek ត្រូវបានមហាជនរិះគន់ស្ពឹកមុខ ក្រោយអ្នកគាំទ្រម្នាក់សុំចាប់ដៃ តែលោកមិនឱ្យចាប់

ចាប់តាំងតែប្រកាសជាធារណៈថាខ្លួនកំពុងមានទំនាក់ទំនងជាមួយតារាសម្ដែងស្រី Bow Maylada មក តារាសម្ដែងប្រុសថ្ពាល់ខួច Alek Teeradetch កាន់តែទទួលបានការគាំទ្រ និង ស្រឡាញ់ពីសំណាក់មហាជនច្រើនជាងមុន។ ក្នុងនោះ អ្វីដែលគួរចាប់អារម្មណ៍ចំពោះទំនាក់ទំនងស្នេហាអ្នកទាំងពីរនេះ គឺ Alek និង Bow ជាគូស្នេហ៍ដែលល្អូកល្អិនខ្លាំងតែងបង្ហាញសកម្មភាពស្នេហាលើបណ្ដាញសង្គមអ៊ីនស្តាក្រាម ព្រមទាំងហ្វេសប៊ុកមិនដែលដាច់ឡើយ។

និយាយពីតារាសម្ដែងប្រុស Alek ខណៈនេះហាក់មមាញឹកនឹងការងារខ្លាំង ពីមួយថ្ងៃទៅមួយថ្ងៃអ្នកកំលោះថ្ពាល់ខួចរូបនេះទទួលនូវការងារ Event ជាបន្តបន្ទាប់។ តួយ៉ាង កាលពីពេលថ្មីៗនេះ Alek បានទៅចូលរួមកម្មវិធីមួយដែលមានមនុស្សចូលរួមទស្សនាយ៉ាងច្រើនកុះករ។

ទន្ទឹមនឹងនោះ អ្នកកំលោះ Alek ស្រាប់តែត្រូវបានមហាជនផ្ទុះការជជែកវែកញែក និង រិះគន់ថាជាមនុស្សល្បីហើយឆ្មើងឆ្មៃដាក់អ្នកគាំទ្រ។ គេឃើញថា មានអ្នកនិយមលេងបណ្ដាញសង្គម Tik Tok ម្នាក់បានចេញមកបង្ហោះវីដេអូតារាប្រុស Alek បដិសេធជាមួយនឹងអ្នកគាំទ្រខណៈដែលសុំចាប់ដៃដោយនិយាយថា ដៃរបស់លោកសើមមិនអាចចាប់ដៃបានឡើយ។

ក្រោយវីដេអូនោះត្រូវបានចែកចាយ គេឃើញថាមានមហាជនមួយចំនួនធំបានចូលទៅបញ្ចេញមតិទៅកាន់ប្រុស Alek ថាជាទង្វើមិនស័ក្តិសម ព្រោះបានបង្ហាញពីអត្តចរិតឆ្មើងឆ្មៃក្នុងនាមជាតារាជួរមុខ។ យ៉ាងណាមិញ ក្រោយឃើញមានការិះគន់ច្រើនពីសំណាក់មហាជនពេញបណ្ដាញសង្គម Tik Tok ដូច្នោះ អ្នកគាំទ្រតារាប្រុស Alek ក៏ចូលទៅបញ្ចេញមតិតបតទៅវិញដែរ ដោយលើកឡើងថាសម្រាប់រឿងប៉ុណ្ណឹងមិនគួរណារិះគន់ចំពោះ Alek នោះទេ ព្រោះលោកបានប្រាប់ហើយថាដៃរបស់លោកសើម។

ដោយឡែក ងាកទៅមើលតារាប្រុស Alek វិញ មកទល់ពេលនេះហាក់ពុំទាន់មានការតបត ឬ បកស្រាយអ្វីទាំងអស់ ហើយមហាជនក៏សង្ឃឹមថាឆាប់ៗនេះលោកនឹងចេញមុខមកបកស្រាយដែរ ដើម្បីឱ្យបានដឹងរឿងរ៉ាវច្បាស់លាស់៕

Related posts

Leave a Comment