ពពោះកូនដំបូង ទេព បូព្រឹក្ស សំងំចាក់អាវឱ្យ ជី ដេវីត ដោយផ្ទាល់ដៃពាក់ច្រៀងលើឆាកប្រគំតន្រ្តី

អស់រយៈពេលជាងមួយខែហើយដែលតារាចម្រៀងស្រីរូបស្រស់ ទេព បូព្រឹក្ស បានប្រកាសប្រាប់មហាជនពីដំណឹងល្អថានាងកំពុងមានផ្ទៃ ដែលជាតំណក់ឈាមរួមគ្នារវាងតារាចម្រៀងរ៉េប ងួន ចាន់ដេវីត។

យ៉ាងណាមិញ គិតមកដល់ពេលនេះ ទេព បូព្រឹក្ស បានពពោះបានជាង ៦ ខែមកហើយ ដែលនៅខ្វះតែប៉ុន្មានខែទៀត អ្នកនាង និង គូស្នេហ៍គឺតារាចម្រៀងរ៉េប ងួន ចាន់ដេវីត នឹងបានឃើញមុខតំណាក់ឈាមដំបូងរបស់ពួកគេហើយ ប៉ុន្ដែមកដល់ពេលនេះ គូស្នេហ៍ដ៏ផ្អែមល្ហែមខាងលើនៅមិនទាន់ប្រកាសភេទកូនក្នុងផ្ទៃនៅឡើយទេ។

ដោយឡែក ក្រឡេកទៅមើលអ្នកម៉ាកហាយសូរ ទេព បូព្រឹក្ស ខណៈពេលកំពុងពពោះកូនដំបូងនេះដែរ ឃើញថានាងបានផ្អាកទទួលការងារសិល្បៈផ្សេងៗ ដែលបានសម្រាកដើម្បីមើលថែថ្នមខ្លួន ប៉ុន្តែអ្វីដែលចាប់អារម្មណ៍ខ្លាំងនោះ គឺដោយសារតែទំនេរពេកអ្នកនាងក៏បានសំងំចាក់អាវដោយផ្ទាល់ដៃឱ្យគូស្នេហ៍គឺលោក ជី ដេវីត ដែលបានឃើញលោកយកពាក់ឡើងច្រៀងលើឆាកប្រគំតន្រ្តីទៀតផង៕

Related posts

Leave a Comment