ទោះមិនមែនសាច់ឈាមបង្កើត ណាខុន ស្រឡាញ់កូនប្រុសណាស់ គ្រាន់តែមើលពាក្យជូនពរក៏រំភើប

រយៈពេលប្រមាណជាង ៣ ឆ្នាំមកហើយដែលតារាសម្ដែងប្រុសរូបសង្ហា ណាខុន បានលាភាពកំលោះទៅភ្ជាប់និស្ស័យរួមរស់ជាប្ដីប្រពន្ធ ដោយសាងគ្រួសារជាមួយភរិយាសំណព្វចិត្តដែលមានអាយុបង និង ជាអ្នកម៉ាក់មានកូនប្រុសម្នាក់ប្រកបដោយសុភមង្គល។

ក្នុងរយៈពេលដែលតារាសម្ដែងរូបសង្ហា ណាខុន និង ភរិយារួមរស់ជាមួយគ្នាច្រើនឆ្នាំមកនេះ មហាជនសង្កេតឃើញថា អ្នកទាំងពីរស្រឡាញ់ល្អូកល្អិននឹងគ្នាមិនចាញ់គូស្នេហ៍កំលោះក្រមុំឡើយ ព្រោះជារឿយៗ ប្ដីប្រពន្ធមួយគូនេះ តែងបង្ហាញសុភមង្គល ក្ដីសុខ និង ភាពផ្អែមល្ហែមរវាងគ្នាបង្ហាញដល់មហាជនមិនសូវលស់ថ្ងៃនោះទេ។

ដោយឡែកបើនិយាយដល់កូនប្រុសដើមរបស់ ណាខុន វិញ ដ្បិតថាលោកមិនមែនជាឪពុកបង្កើតរបស់កុមារារូបនេះក្ដី ប៉ុន្ដែតារាប្រុសរូបនេះ តែងបង្ហាញក្ដីស្រឡាញ់ដល់កូនដូចសាច់ឈាមបង្កើត ជាពិសេសនៅថ្ងៃខួបកំណើតកូនប្រុស ណាខុន ប្រើពាក្យសម្ដីជូនពរកូនយ៉ាងមានអត្ថន័យបំផុត។

ណាខុន បានជូនពរខួបកំណើតកូនប្រុស ហើយបង្ហោះនៅលើគណនីហ្វេសប៊ុកថា ៖ «រីករាយថ្ងៃខួបកំណើតកូនប្រុសជាទីស្រឡាញ់ ជូនពរឱ្យកូនមានសុខភាពល្អ ជាក្មេងល្អ ឆ្លាតវាងវៃ រៀនពូកែ និង សូមឱ្យធំឡើង ឱ្យកូនប្រុសមានវាសនាខ្ពង់ខ្ពស់ 06.12.2022»៕

Related posts

Leave a Comment