អស់ទាស់! គ្រាន់តែចូលរួមកម្មវិធីមួយលើក Charmaine Sheh ស៊ីថ្លៃជិត ៨ ម៉ឺនដុល្លារ

ជារឿងធម្មតាទៅហើយ ដែលតារាសម្ដែង​សម្បូរទៅ​ដោយ​ប្រជាប្រិយភាព និង មានឥទ្ធិពលខ្លាំង​អាចទាក់ទាញ​បានចិត្តទស្សនិកជន​ឱ្យចង់ទស្សនានៅក្នុងប្រទេសចិន អាចទទួលបានតម្លៃខ្លួនខ្ពស់ៗក្នុងការថតផ្សាយពាណិជ្ជកម្ម ឬថតខ្សែភាពយន្តផ្សេងៗ។

តួយ៉ាង បើតាមការចុះផ្សាយរបស់សារព័ត៌មានចិន បានទម្លាយពីតម្លៃខ្លួនរបស់តារាស្រីហុងកុងដែលមានអាយុច្រើនហើយ ប៉ុន្តែនៅតែ​ទទួលបាន​តម្លៃខ្ពស់ ​ក្នុងការសម្ដែង​រឿង​ភាគ និង បង្ហាញខ្លួន​ចូលរួមក្នុងព្រឹត្តិការណ៍​ផ្សេងៗ ថែមទាំងទទួល​បានការគាំទ្រខ្លាំង​ពីសំណាក់​អ្នកគាំទ្រគ្រប់ស្រទាប់។

ក្នុងនោះ គេបានរកឃើញឈ្មោះរបស់​តារាសម្ដែង​ស្រី Charmaine Sheh ដែលតារា​ស្រីរូបនេះ​​​បាន​​សម្ដែង​​នៅ​​ក្នុង​​​រឿង​​ភាគ​បុរាណ ​​​«Beyond ​the ​Realm ​of Cons​cie​nce» ក្នុង​ឆ្នាំ ២០០៩ ទទួលបាន​ការពេញចិត្ត​​យ៉ាង​​ខ្លាំង​​​ពី​ទស្សនិក​​ជន​។ រឿងដែលមហាជនបើកភ្នែកធមៗ គ្រាន់តែតារាស្រីវ័យ ៤៧ ឆ្នាំរូបនេះ បង្ហាញខ្លួន​ចូល​រួម​​ក្នុងកម្មវិធីមួយលើក គឺអាចទទួលបានតម្លៃខ្លួនខ្ពស់ខ្លាំង គឺខ្ទង់ ១០០ ០០០ ដុល្លារសិង្ហបុរី ដែលប្រ​មាណ​ជិត ​៨០​ ០​០០ ​ដុល្លារ​អារមេរិកឯណោះ ហើយនេះគឺជា​តម្លៃខ្ពស់ជាងគេ ​បើធៀបនឹងតារាស្រី​ហុងកុងល្បីៗ​ដទៃទៀត៕​​

Related posts

Leave a Comment