ចូលវ័យ ២១ ឆ្នាំ អតិជាតិបុត្រ ប្រកាន់ជំហរដាច់ខាតមិនខ្ចីចាយទ្រព្យឪពុកម្ដាយ

ប្រិយមិត្តមួយចំនួនប្រាកដជាបានស្គាល់រួចមកហើយនៅតារាសម្ដែង និង ចម្រៀងប្រុសវ័យក្មេង ថៃ អតិជាតិបុត្រ ដែលមួយរយៈកន្លងទៅលោកបានបាត់មុខប្រមាណជា ២ ឆ្នាំពីសិល្បៈ ដោយហេតុ អតិជាតិបុត្រ ធ្លាប់បានលើកឡើងថា លោកជាប់ដុសខាត់ សំលៀងសមត្ថភាពដើម្បីវិលត្រឡប់ចូលសិល្បៈវិញ។

យ៉ាងណាមិញ កាលពីរាត្រីថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅយោងតាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់តារាប្រុសរូបនេះ បានធ្វើការបង្ហោះរូបភាពមួយសន្លឹក រៀបរាប់ពីជីវិតរបស់អ្នកដទៃក្នុងវ័យ ២១ ឆ្នាំដែលមានសំណាង បានចាយលើគំនរទ្រព្យរបស់ឪពុកម្ដាយរបស់ពួកគេ ប៉ុន្តែលោកបែរជាប្តេជ្ញាថា ដាច់ខាតមិនចាយទ្រព្យដែលមិនកើតពីបាតដៃរបស់ខ្លួនឯងនោះទេ ទោះឧបសគ្គបែបណាក៏ដោយ។

តាមរយៈការបង្ហោះនោះដែរ អតិជាតិបុត្រ បានរៀបរាប់បន្ថែមទៀតថា៖ «ចិត្តកូនប្រុស ក្បាលទល់មេឃ ជើងជាន់ដី គ្មានអ្វីដែលធ្វើមិនបានទេ វាសនាមនុស្សអាស្រ័យលើការសេពគប់ នៅក្បែរអ្នកខ្លាំង បើមិនបានខ្លាំង ក៏អាចក្លាយទៅជាជំនិតរបស់អ្នកខ្លាំងដែរ»៕

Related posts