កាលពីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២កន្លងទៅនេះ មហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីទទួលដំណឹងថា សិល្បករផ្នែកអាយ៉ៃជើងចាស់លោកគ្រូ ព្រហ្ម ម៉ាញ បានដួលសន្លប់ស្ដូកស្ដឹងដោយសារជំងឺលើសឈាម ហើយត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នោះ។
ទោះយ៉ាងណារហូតមកដល់ពេលនេះ ស្ថានភាពសុខភាពរបស់លោកគ្រូ បានប្រសើរខ្លះហើយ ដោយអាចហូបបាយបាន ងើបបាន តែ នៅវិលមុខ មិនទាន់អាចដើរបាននៅឡើយទេ។ នេះ បើតាមការបញ្ជាក់របស់អ្នកនាង កា ឆាយ និង នាយ ព្រែក កាលពីពេលថ្មីៗកន្លងទៅ។
ដោយឡែក ក្រោយពីមានការបញ្ជាក់ពីស្ថានភាពជំងឺលោកគ្រូ បានប្រសើរនោះ ស្រាប់តែនៅល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ មានការចែករំលែកតៗគ្នាលោកគ្រូ បានលោកចាកលោកនេះហើយ ជាហេតុធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង។ បន្តិចក្រោយមក ផុសនោះ ត្រូវបានលុបចោលវិញ។
ចំណែកលោក អ៊ឹម ជីវ៉ា តាមរយៈផេក សិល្បករកម្ពុជា បានបញ្ជាក់នៅមុននេះបន្តិចថា «តារាចំរៀងអាយ៉ៃ លោកគ្រូ ព្រហ្ម ម៉ាញ មិនបានស្លា.ប់ ដូចពាក្យចចាមអារ៉ាមឡើយ គឺគាត់ កំពុងសម្រាកព្យាបាលជំងឺលើសឈាមធម្មតា! នៅមន្ទីពេទ្យក្បែស្ពានអាកាសពេទ្យលោកសង្ឃ»។
លោក អ៊ឹម ជីវ៉ា បានបញ្ជាក់ទៀតថា «ពេលនេះសុខភាពភាពគាត់បានធូរស្រាលមួយកម្រិតហើយ គាត់អាចនិយាយបាន សូមបងប្អូនកុំជឿព័ត៌មានចចាមអារ៉ាមអី ។ ដោយក្តីគោរពៈ អ៊ឹម ជីវ៉ា»៕