ផ្ទុះចាប់អារម្មណ៍! ឈុតមួយរបស់ លីម តិចម៉េង ឡើង​ឆាក​ប្រគំ​តន្រ្តី​ថ្ងៃ​មុន លេង​ស្ទីល​ថ្មី​ប្លែក​ទាក់ភ្នែកបំផុត

មហាជនសុទ្ធសឹងតែជា្របហើយពីប្រជាប្រិយភាពរបស់ម្ចាស់ជ័យលាភី Cambodian Idol រដូវកាលទី ៤ លីម តិចម៉េង ដែលមិនត្រឹមតែធ្វើឱ្យអ្នកគាំទ្រស្រឡាញ់ចូលចិត្តចំពោះសមត្ថភាព ទេពកោសល្យរបស់ម្ចាស់ជ័យលាភីរូបនេះទេ តែរូបលោកក៏បានឆក់យកបេះដូងមហាជនជាមួយនឹងអត្តចរិតឫកពាដ៏ល្អពេញដោយគុណធម៌ និង រូបសម្បត្តិគួរឱ្យស្រឡាញ់ ស្នាមញញឹមស្រស់មានមន្តស្នេហ៍របស់លោក ដែលធ្វើឱ្យអ្នកគាំទ្រជាច្រើន ជាពិសេសនារីៗលង់ស្រឡាញ់រូបលោកផងដែរ។

លើសពីនេះ លីម តិចម៉េង តែងឆក់ចំណាប់អារម្មណ៍មហាជនអ្នកគាំទ្រឱ្យចូលចិត្ត និង សរសើរចំពោះភាពសាមញ្ញៗរបស់លោក ទាំងការស្លៀកពាក់ ទាំងការនិយាយស្ដី និង ធ្វើឱ្យគេសើចសប្បាយគ្រប់គ្នាតាមរយៈកាយវិការកំប្លែងៗ ស្ទីលប្លែកៗគួរឱ្យស្រឡាញ់របស់លោក។

ដោយឡែក ថ្មីៗនេះ អាយដលតូច លីម តិចម៉េង បានធ្វើឱ្យមហាជនហាក់ប្លែកភ្នែកខ្លាំងជាមួយនឹងរូបសម្រស់របស់លោក ខណៈបានបង្ហាញខ្លួនលើឆាកប្រគំតន្រ្តីមួយ ធ្វើការតុបតែងខ្លួនស្លៀកពាក់ឈុតពណ៌សរំលេចស្លាបពីក្រោយ ព្រមទាំងធ្វើសក់យ៉ាងប្លែកមើលទៅទាំងសង្ហា និងគួរឱ្យស្រឡាញ់ខ្លាំង។

យ៉ាងណាមិញ រូបភាពរបស់ លីម តិចម៉េង បង្ហាញស្ទីលថ្មីលើឆាកប្រគំតន្រ្តីនេះដែរ បើទោះជារំលងហួសប៉ុន្មានថ្ងៃមកហើយមែន ប៉ុន្តែនៅតែមានមហាជនអ្នកគាំទ្រជាច្រើនរបស់អាយដល់តូចរូបនេះបានធ្វើការចែករំលែកពេញបណ្ដាញសង្គម ព្រមទាំងបានបញ្ចេញមតិសរសើរជាមួយនឹងរូបសម្រស់ដ៏ស្រស់សង្ហារបស់លោកផងដែរ៕

Related posts

Leave a Comment