នៅថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០២២ នេះ មហាជនអ្នកគាំទ្រ ក៏ដូចជាអ្នកសិល្បៈបានសម្ដែងនូវអារម្មណ៍ស្លុតចិត្ត និង ការសោកស្ដាយជាមួយតារាចម្រៀងស្រី ឈិន ម៉ានិច្ច យ៉ាងខ្លាំង ដែលនាងកំពុងជួបទុក្ខធំបាត់បង់មនុស្សជាទីគោរពស្រឡាញ់ក្នុងជីវិតគ្មានថ្ងៃត្រឡប់ គឺលោកប៉ាបង្កើតរបស់នាងបានទទួលមរណភាព។
នេះបើតាមបណ្ដាញសង្គមហ្វេសប៊ុករបស់តារាចម្រៀងស្រី ឈិន ម៉ានិច្ច ដែលបានប្ដូររូបប្រូហ្វាល់កាន់ទុក្ខភ្ជាប់ ជាមួយសាររៀបរាប់យ៉ាងរំជួលចិត្តថា ៖ «ប៉ា កូនទៅផ្ទះយើងវិញហើយ»។
ក្រោយទទួលដំណឹងមរណភាពដ៏ក្រៀមក្រំនេះ មហាជន ក៏ដូចជាអ្នកសិល្បៈបានបង្ហាញការសោកស្ដាយជាពន់ពេក ព្រមទាំងបានចូលរួមរំលែកទុក្ខដល់កញ្ញា និង ក្រុមគ្រួសារជាបន្តបន្ទាប់ផងដែរ៕