កែវ ចាន់និមល រកឈ្មោះបែបខ្មែរដាក់ឱ្យកូនប្រុសពីរោះណាស់

ភ្លេចៗត្រចៀក ពិធីការិនីសម្បូរដោយសំនួនវោហារចាក់ទឹកមិនលិច អ្នកនាង កែវ ចាន់និមល នឹងសម្រាលកូនប្រុសក្នុងផ្ទៃហើយ ដោយក្នុងអំឡុងពេលនេះអ្នកនាង និង គ្រួសារកំពុងត្រៀមខ្លួនស្វាគមន៍សមាជិកថ្មីយ៉ាងរំភើបបំផុត។

ខណៈថ្ងៃបានជួបមុខកូនប្រុសដែលជាតំណក់ឈាមទី ២ ក្នុងចំណងអាពាហ៍ពិពាហ៍នោះ កែវ ចាន់និមល និង ស្វាមី បាននាំកូនស្រីច្បងរបស់ពួកគេទៅថតរូបជួបជុំគ្រួសារទុកជាអនុស្សាវរីយ៍បង្ហាញពីភាពកក់ក្ដៅបំផុត។ ពិធីការិនីរូបនេះ ធ្លាប់បង្ហើបថា សមាជិកថ្មីបន្ថែម កូនប្រុសពៅរបស់អ្នកនាងមានឈ្មោះថា «ចេស្តា»។

ក្រៅឃើញ កែវ ចាន់និមល បង្ហើបឈ្មោះកូនប្រុសនាពេលកន្លងមក គេឃើញមានមិត្តក្នុងរង្វង់សិល្បៈ ក៏ដូចជាអ្នកលេងហ្វេសប៊ុកជាច្រើនបានលើកសរសើរថា អ្នកនាង និង ស្វាមីប៉ុនប្រសប់រកឈ្មោះដាក់ឱ្យកូនណាស់ ពីរោះហើយមានអត្ថន័យទៀត៕

Related posts

Leave a Comment