ចាប់តាំងពីរៀបចំពិធីលាភាពនៅលីវមក ពេលនេះតារាស្រី Patricia ហាក់ធ្វើឱ្យមហាជនចាប់ភ្លឹកជាខ្លាំង ក្រោយនាងបានប្រកាសដំណឹងល្អថានឹងត្រៀមចូលរោងការនៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២២ ខាងមុខនេះ ជាមួយគូស្នេហ៍ហាយសូរដែលត្រូវជាប្អូនថ្លៃរបស់តារាស្រី Chompoo។
ដោយឡែក អ្វីដែលមហាជនចាប់អារម្មណ៍បំផុតគឺទំនាក់ទំនងដ៏ជិតស្និទ្ធរបស់តារាស្រី Chompoo និង ប្អូនថ្លៃពៅ Patricia តែម្តង ដោយអ្នកទាំងពីរមានភាពស្និទ្ធស្នាលគ្នាខ្លាំង រហូតអ្នកគាំទ្រលាន់មាត់ថាសមជាបងថ្លៃប្អូនថ្លៃល្អទៀតផង។
លើសពីនេះទៅទៀតនោះ គ្រាន់តែ Patricia ឈានជើងចូលមកកាន់គ្រួសារ Wisarut Rangsi Singpipat ភ្លាម Chompoo ស្រាប់តែផ្តាំផ្ញើ ក៏ដូចជាបោះសម្តីទាំងនេះទៅកាន់ប្អូនថ្លៃពៅ Patricia នៅចំពោះមុខអ្នកកាសែតភ្លែតថា Patricia ជាក្មេងស្រីដែលគួរឱ្យស្រឡាញ់ ពិសេសប្រសិនបើប្អូនថ្លៃរបស់នាងមានកូនកាន់តែលឿនកាន់តែល្អ ព្រោះ Patricia មានអាយុតិច មានកម្លាំងចិញ្ចឹមពួកគេ ហើយកូនឆាប់ធំបានដើរលេងជាមួយកូនៗទាំង ៣ របស់នាង៕