ចេញមកលើកណា ឱក សុគន្ធកញ្ញា មិនឱ្យមហាជនខកចិត្តរឿងការតុបតែងខ្លួន

មហាជនបានឃើញហើយមួយរយៈចុងក្រោយនេះ កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា តែងឆក់បានចំណាប់អារម្មណ៍មហាជនអ្នកគាំទ្រជាមួយរូបសម្រស់របស់អ្នកនាង ដែលតែងបង្ហាញខ្លួនជាមួយការតុបតែងខ្លួនស្អាតៗ ប្លែកទាក់ភ្នែក ទាំងលើឆាក និង លើបណ្ដាញសង្គម។

ជាក់ស្ដែង ថ្មីៗនេះ កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា កាន់តែធ្វើឱ្យមហាជនចាប់អារម្មណ៍ទៀត ខណៈបង្ហាញខ្លួនជាគណៈកម្មការក្នុងកម្មវិធី The Voice Kids Cambodia ក្នុងវគ្គ Live Show សប្ដាហ៍ទី ១ កន្លងទៅនេះ ដែលអ្នកម៉ាក់កូនមួយរូបនេះកាន់តែអង្រួនបេះដូងអ្នកគាំទ្រឱ្យលាន់មាត់សរសើរ និង ត្រូវបានមហាជនដាក់រហស្សនាមឱ្យអ្នកនាងជាកំពូលតារាសម្រស់វិញម្ដង ក្រោយបង្ហាញខ្លួនក្នុងឈុតបែបរាត្រីសមោសរពណ៌ខ្មៅរំលេចដោយត្បូងរចនាពណ៌សយ៉ាងស្រស់ស្អាត បង្កើនភាពលេចធ្លោឡើងឆ្វាចប្រៀបដូចបវរកញ្ញា។

រូបភាពទាំងនេះ កំពុងធ្វើឱ្យមហាជនអ្នកគាំទ្រចែករំលែក និង ធ្វើការបញ្ចេញមតិសរសើរចំពោះរូបសម្រស់យ៉ាងទាក់ទាញរបស់អ្នកនាងក្នុងឈុតមួយនេះផងដែរ៕

Related posts

Leave a Comment