ឈប់​យល់​ច្រឡំ! ក្រោយ​ផ្អើល​រឿង​​លោក​គ្រូ​ព្រហ្ម ម៉ាញ ស្លា.ប់ លោក​ ហេង ឡុង​ បញ្ជាក់​បន្ថែម ​ខណៈ​ កាឆយ ខឹង​ឡើង​​​យំ…(មាន​វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​យប់​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០២២​កន្លង​ទៅ​នេះ មហាជន​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ក្រោយពី​ទទួល​ដំណឹង​ថា សិល្បករ​ផ្នែក​អា​យ៉ៃ​ជើងចាស់​លោកគ្រូ ព្រហ្ម ម៉ាញ បាន​ដួល​សន្លប់​ស្ដូកស្ដឹង​ដោយសារ​ជំងឺលើសឈាម ហើយ​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះ​យ៉ាង​ណា​រហូត​មក​ដល់​ពេល​នេះ ស្ថានភាព​សុខភាព​របស់​លោក​គ្រូ បាន​ប្រសើរ​ខ្លះ​ហើយ ដោយ​អាច​ហូបបាយ​បាន ងើប​បាន តែ​ នៅ​វិលមុខ មិនទាន់​អាច​ដើរ​បាន​នៅឡើយ​ទេ។ នេះ បើតាម​ការ​បញ្ជាក់​របស់​អ្នកនាង កា ឆាយ និង នាយ ព្រែក កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ក្រោយពី​មានការ​បញ្ជាក់​ពី​ស្ថានភាព​ជំងឺ​លោកគ្រូ បាន​ប្រសើរ​នោះ ស្រាប់តែ​នៅ​ល្ងាច​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០២២ មានការ​ចែករំលែក​តៗ​គ្នា​លោកគ្រូ បាន​លោក​ចាក​លោក​នេះ​ហើយ ជាហេតុ​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​។ បន្តិចក្រោយមក ផុស​នោះ ត្រូវ​បាន​លុបចោល​វិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ចំណែក​លោក អ៊ឹម ជីវ៉ា តាមរយៈ​ផេ​ក សិល្បករ​កម្ពុជា បាន​បញ្ជាក់​នៅ​មុន​នេះ​បន្តិច​ថា «​តារាចំរៀង​អា​យ៉ៃ លោកគ្រូ ព្រហ្ម ម៉ាញ មិនបាន​ស្លា​.​ប់ ដូច​ពាក្យ​ចចាមអារ៉ាម​ឡើយ គឺ​គាត់ កំពុង​សម្រាក​ព្យាបាល​ជំងឺលើសឈាម​ធម្មតា​! នៅ​មន្ទី​ពេទ្យ​ក្បែ​ស្ពាន​អាកាស​ពេទ្យ​លោកសង្ឃ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក អ៊ឹម ជីវ៉ា បាន​បញ្ជាក់​ទៀត​ថា «​ពេល​នេះ​សុខភាព​ភាព​គាត់​បាន​ធូរ​ស្រាល​មួយ​កម្រិត​ហើយ គាត់​អាច​និយាយ​បាន សូម​បងប្អូន​កុំ​ជឿ​ព័ត៌មាន​ចចាមអារ៉ាម​អី ។ ដោយ​ក្តី​គោរពៈ អ៊ឹម ជីវ៉ា​»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែមលើនេះ លោក ហេង ឡុង តាមរយៈទំព័រ​ហ្វេសប៊ុករបស់ខ្លួន បានបញ្ជាក់ដែរថា «មុននេះបន្តិចមានផ្សព្វផ្សាយនាំឱ្យមានការយល់ច្រឡំយ៉ាងធ្ងន់ធ្ងរចំពោះ លោកពូ ព្រហ្ម ម៉ាញ អ្នកចម្រៀងអាយ៉ៃឆ្លើយឆ្លងដ៏ល្បីល្បាញ ថា បានទទួលមរណភាព។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនាមខ្ញុំបាទប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម សូមបញ្ជាក់ជូនសាធារណជន​ឱ្យបានជ្រាបថា ខ្ញុំបាន call សួរសុខទុក្ខលោកពូ ព្រហ្ម ម៉ាញ តាមទូរស័ព្ទរួចហើយ ពេលនេះស្ថានភាពជំងឺរបស់គាត់បានធូរស្រាលមួយកម្រិត។ លោកពូអាចហូបបាន អង្គុយបាន ឈរបានជាធម្មតា។ សូម​បងប្អូន​សាធារណជន​មេត្តា​ជ្រាប និង​កុំ​មាន​ការ​យល់​ច្រឡំ​បន្ត​ទៀត»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែក អ្នកនាង កា ឆយ ​បាន​បញ្ជាក់​ដែរ​ថា «អរគុណ​ដល់​បងប្អូន​ទាំង​អស់​ ដែល​បារម្ភ​ពី​ជំងឺ​របស់ លោក​ពូ​ ព្រហ្ម ម៉ាញ បន្តិច​ទៀត​ខ្ញុំ​នឹង​ធ្វើការ​ឡាយ​ពី​ជំងឺ​របស់​គាត់ អោយ​បងប្អូន​បាន​ដឹង​គ្រប់ៗគ្នា​សូម​ជួយ​ស៊ែផង»។ ក្រោយ​មក កាឆយ ក៏​បាន​ឡាយ​តាម​ការ​សន្យា ​ហើយ​ប្រាប់​ថា ​ខ្លួន​ចឹង​អ្នក​បង្ហោះ​នោះ​ ឡើង​​​យំ​ ជា​អ្នក​សិល្បៈ​ដូចគ្នា ហេតុអ្វី មិនសួរ​នាំមុន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាឆយ ​បញ្ជាក់​ថា ​ស្ថានភាព​លោក​ពូ ព្រហ្ម ម៉ាញ ថ្ងៃ​នេះ ល្អប្រសើរ​ជាងថ្ងៃមុនៗ​ទៅទៀត ដោយ​អាច​ដើរ​ចូល​បន្ទប់​ទឹក​បាន អង្គុយ​បាន​ ញុំា​បាន។ ដើម្បី កាន់តែ​ជ្រាបច្បាស់ សូម​ទស្សនា​វីដេអូ ​ខាង​ក្រោម​នេះ ទាំងអស់​គ្នា ៖ ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment