កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២កន្លងទៅនេះ ពិធីការិនីទូរទស្សន៍ និងតារាម៉ូដែល គៀត បេឡា ហៅអូនហ្វាហ្វា បានបញ្ចេញCoverរឿង «ល្ងង់+ល្ងង់» ហើយប្រាប់ថា «ព្រោះតែស្នេហា ក៏ធ្វើអោយខ្លួនក្លាយជាមនុស្សល្ងង់ រឿងល្ងង់+ល្ងង់ ជារឿងប្រភេទអប់រំ តែជារឿងប្រភេទ18+ (ក្មេងក្រោម18ឆ្នាំហាមមើល)»។
ក្រោយមក នៅថ្ងៃដដែល ហ្វាហ្វា បានបង្ហោះស្ក្រីនសត១ ដែលគេលើកទឹកចិត្ត ហើយធ្វើការអរគុណថា «អរគុណបង ដែលបងយល់ពីការលះបង់ និង ក្តីស្រលាញ់ក្នុងវិស័យសិល្បៈខ្មែរនេះ ពេលថតមានទាំង director ក្រុមការងារ តួ ពួកយើងខំប្រឹងទាំងអស់គ្នា ដោយមិនដែលគិតថា ពេលយប់ ឬក៏ថ្ងៃ ពេលខ្លះថត រហូតមិនមានពេលសម្រាប់គ្រួសារផង បញ្ជាក់សូមបងប្អូនចូលទៅមើលរឿងមួយនេះដល់ចប់ទើបយល់ពីសាច់ថាអប់រំបែបណា»។
ទន្ទឹមនឹងមានការលើកទឹកចិត្តឲ្យថតរឿងបែបនេះនោះ, ក៏មានមហាជនជាច្រើន បានសម្ដែងការមិនពេញចិត្ត ហើយធ្វើការរិះគន់ ហ្វាហ្វាឥតសំចៃ រហូតនាង បានចេញមុខទទូចតាមរយៈការបង្ហោះសារ១ទៀតថា «សូមបងប្អូនចូលទៅមើលរឿងពេញសិនទៅ ចាំបញ្ចេញមតិ នាងខ្ញុំនឹងទទួលទាំង មតិវិជ្ជមាន និងមតិអវិជ្ជមាន ដើម្បីស្ថាបនា»។
បន្ថែមលើនេះ ទំព័រហ្វេសប៊ុកឈ្មោះ «វិភាគកុន : Academic Film Criticism» ក៏បានធ្វើការវែកញែកការពារហ្វាហ្វា ថា «ស្នេហាល្ងង់+ល្ងង់ ឬ Double Stupid Love គឺគាត់សម្តែងបានលើសតួប្រុស អាចចាត់ថា ជាសិល្បការិនីពន្លកថ្មី ដែលមានសមត្ថភាពគួរស្ងើចសរសើរ..! (ខាងប្រុសខ្វះភាពលះ មុខស្លេកៗអាម៉េចហេស) អ្នកដែលមិនទាន់ទស្សនាកុនពេញ ត្រឹមមួយឈុត មិនស្មើ១ភាគរយនៃរឿងភាគពេញផង.. ស្ថិតក្នុងទស្សនវិស័យ ស្លា’ប់មិនប្តូរឈ្មោះរស់មិនចោលតម្លៃស្នូលនៃពាក្យថាកុនអប់រំ
គ្រប់ឈុតឆាកងូតទឹក លេចចង្វែប ក្លែបទ្រូង សម្អាតធ្មេញរ៉ូមេនទិចទឹកជំនន់ តួស្រីចោងហោងផ្លុំប៉េតប៉ោង និង បៅ dos តួប្រុស តួប្រុសថាអូយសួល ធ្វើមុខអូទីហ្សឹម គ្រប់យ៉ាងសុទ្ធតែជាបច្ចេកទេសនៃការថត និង សម្តែងតែប៉ុណ្ណោះ.. ក្នុងទីតាំងថតមានអ្នកផលិត និង ការីបច្ចេកទេសច្រើនណាស់ កាម៉េរ៉ាម៉ាន់រកតែពុទ្ធោទេ..សង្ឃឹមថាបងប្អូនទស្សនាសាច់ពេញ បងប្អូននឹងយល់ពីតម្លៃចុងបញ្ចប់នៃទស្សនទានអប់រំនៃកុននេះ។»៕