កក់ក្តៅ! ក្រៅពីឪពុកម្តាយ វណ្ណដា តែងតែមានបងប្រុសដ៏ល្អដើរតាមមើលថែ លើកទឹកចិត្តគ្រប់ជំហាន

ជាការពិតណាស់ មហាជននិយមតាមដានជីវិតឯកជន និង ការងារសិល្បៈរបស់តារាចម្រៀងរ៉េបវ័យក្មេងលំដាប់ប្រទេស វណ្ណដា ច្បាស់ជាបានជ្រាបហើយថា លោកមិនត្រឹមតែស្ថិតក្នុងវិស័យសិល្បៈតែម្នាក់ឯងនោះទេ សូម្បីបងប្រុសបង្កើតរបស់លោក គឺលោក ម៉ាន់ វណ្ណឌី ក៏ជាតារាចម្រៀងរួមទ្រនំ «បារមី» នឹងលោកផងដែរ។

កន្លងមក លោក វណ្ណដា និង លោក វណ្ណឌី ក៏បានចេញចម្រៀងរួមគ្នានឹងតារាចម្រៀងជាច្រើនទៀតក្នុងផលិតកម្ម «បារមី» រួចហើយដែរ ហើយបងប្រុសរបស់លោកក៏មានសមត្ថភាពលើផ្នែកសិល្បៈមិនខុសពីលោកនោះដែរ។

កន្លងមក តារាចម្រៀងរ៉េប វណ្ណដា ធ្លាប់បានទម្លាយពីរឿងរ៉ាវខ្លះៗរបស់ខ្លួន ដែលធ្លាប់ដើរផ្លូវខុសកាលពីមិនទាន់ចូលវិស័យសិល្បៈ។ លើសពីនោះ វណ្ណដា បានរៀបរាប់ថា បងប្រុសរបស់លោក គឺលោក ម៉ាន់ វណ្ណឌី ជាបុគ្គលម្នាក់ដែលអូសទាញលោកចេញពីការប្រព្រឹត្តរឿងអាក្រក់នោះ។

ក្រឡេកទៅមើលជីវិតឯកជន និង នៅក្នុងសិល្បៈរបស់តារាចម្រៀងរ៉េប វណ្ណដា អ្នកគាំទ្រក៏មានក្តីត្រេកអរចំពោះ Idol របស់ខ្លួនខ្លាំងណាស់ដែរ ក៏ព្រោះក្រៅឪពុកម្តាយហើយ វណ្ណដា នៅមានបងប្រុសតាមមើលថែនៅក្បែរស្ទើរគ្រប់ជំហាន មិនថាតែនៅក្នុងប្រទេស ឬ ក្រៅប្រទេសនោះទេ ពោលគឺរាល់ភាពជោគជ័យរបស់លោកតែងមានបងប្រុស លោក ម៉ាន់ វណ្ណឌី នៅពីក្រោយជានិច្ច៕

Related posts

Leave a Comment