សែនក្រឺត! វីដេអូមួយរបស់នាងតូច អ៊ែលលី ឆ្លើយតបហ្វេនពេលគេញោះហៅឈ្មោះខុស កំពុងផ្ទុះល្បីខ្លាំង

ពិតណាស់ រាល់វីដេអូរកូនស្រីរបស់តារាសម្តែងល្ខោន អ្នកនាង ផន សុផារី និង ស្វាមីគឺលោក សុង សុវណ្ណារ៉ា ពេលបានបង្ហោះចូលទៅក្នុងបណ្ដាញសង្គម មិនថាហ្វេសប៊ុក ឬ TikTok នោះទេ តែងតែមានអ្នកចូលទស្សនា និង​ ចែករំលែកបន្តយ៉ាងច្រើនព្រោងព្រាត ដោយសារតែក្រឺតក្នាញ់នឹងភាពឃ្យូត និង ក្រមិចក្រមើមរបស់ពួកគេទាំង ២ ពោលគឺអូន ប៊ែលឡា និង អូន អ៊ែលលី។

យ៉ាងណាមិញ ថ្មីៗនេះវីដេអូមួយរបស់កូនពៅរបស់អ្នកនាង ផន សុផារី គឺអូន អ៊ែលលី ទៅផ្សារមួយកន្លែងក្នុងទីក្រុងភ្នំពេញ ត្រូវបានគេបង្ហោះចូលទៅក្នុងបណ្ដាញសង្គម TikTok រួចត្រូវបានគេចែករំលែកព្រាត ដោយសារតែឃើញមុខច្រឡឺម និង សម្ដីដ៏ពូកែវោហាររបស់គេ។

ក្នុងវីដេអូ មួយនោះអ្នកទស្សនាសង្កេតឃើញថា ម្ចាស់វីដេអូ (អ្នកដែលបង្ហោះ) បានញោះ អ៊ែលលី ដោយហៅថា ប៊េលឡា វិញ។ មិនរង់ចាំយូរឡើយ អ៊ែលលី តបផាំងវិញជាមួយទឹកមុខមាំបែបឃ្យូតថា៖ «អូនមែន ប៊េលឡា ផង! ម៉េចហៅ ប៊េលឡា អ៊ីចឹង? អូន អ៊ែលលី»។ ជាមួយសម្ដីដែលចាក់ទឹកមិនលិចរបស់អូន អ៊ែលលី មួយនេះ បានធ្វើឱ្យមហាជនដែលទស្សនាក្រឺតក្នាញ់ស្ទើរគ្រប់គ្នា៕

Related posts

Leave a Comment