បន្ទាប់ពីចេញមុខសារភាពត្រង់ៗថាកំពុងបើកបេះដូងមើលចិត្តគ្នាមក តារាស្រី Baifern និង អ្នកកំលោះ Nine Naphat ហាក់កំពុងតែធ្វើឱ្យមហាជនចាប់ក្រសែភ្នែកមើលមិនរំលងមួយថ្ងៃណាឡើយ ទាំងដែលកន្លងមកអ្នកទាំងពីរគ្រាន់តែជាមិត្តរួមការងារជាមួយគ្នាតែប៉ុណ្ណោះ។
យ៉ាងណាមិញ បន្ទាប់ពីស្នេហាត្រូវបានបើកចំហភ្លាម តារាប្រុសស្រីមួយគូនេះកាន់តែលេចចេញរូបភាពគូផ្អែមល្ហែមទៅៗ ពោលគឺក្រោយលេចចេញរូបភាពផ្អែមល្ហែមកណ្តាលផ្សារមក ពេលនេះស្រាប់តែបែកធ្លាយរូបភាពប៉ុន្មានសន្លឹកទៀតធ្វើឱ្យអ្នកគាំទ្របើកភ្នែកធំតែម្តង នោះគឺរូបភាពកំលោះសង្ហា Nine Naphat ឈរបាំងឆត្រឱ្យតារាស្រី Baifern ខណៈពេលកំពុងតែមើលគេចាក់ដីដាំដើមឈើនៅផ្ទះថ្មីខាងស្រី។
គួរបញ្ជាក់ដែរថា ជុំវិញរូបភាពដែលអ្នកកំលោះ Nine Naphat ឈរបាំងឆត្រឱ្យ Baifern ពិតធ្វើឱ្យមហាជនឃើញហើយរំភើបបេះដូងចំពោះគូស្នេហ៍មួយគូនេះព្រោងព្រាត ក្នុងនោះគេក៏រំពឹងថាអ្នកទាំងពីរនឹងកាន់ដៃគ្នាមើលចិត្តរហូតដល់មានថ្ងៃល្អមួយចូលមកដល់៕