បើនិយាយពីតារាស្រី Nune Woranuch មហាជនភាគច្រើនមុខជាបានស្គាល់ច្បាស់ ថានាងជាតារាស្រីជើងចាស់ដែលមានប្រជាប្រិយភាព មានទេពកោសល្យ ជាពិសេសជាតារាស្រីមួយរូបដែលពូកែថែរក្សារូបសម្រស់ហាក់មិនចេះចាស់សោះឡើយ។
ក្រៅពីអាជីពសិល្បៈ គេបានរកឃើញថា Nune និងស្វាមីហាក់ខិតខំរកស៊ីមិនទំនេរដៃសោះឡើយ ដោយមានមុខជំនួញថ្មីៗរហូត ទាំងដែលបច្ចុប្បន្នមានក្រុមហ៊ុន និងមុខជំនួញជាច្រើនវាល់លានពេញក្នុងដៃរួចស្រាប់។
កាលពីខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅនេះ Nune បានប្រកាសថា នាងកំពុងត្រៀមបើកអាជីវកម្មថ្មីផ្ទាល់ខ្លួន ជាហាងកាហ្វេ និងការ៉េម ដែលមានទីតាំងនៅឯតំបន់ Koh Larn។
ទើបតែប្រកាសបើកហាងកាហ្វេ មិនទាន់ដល់មួយខែស្រួលបួលផង ស្រាប់តែនៅថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០២២ កន្លងទៅនេះ គេបានឃើញថា Nune និងស្វាមី ដឹកដៃគ្នាទៅសម្ពោធអាជីវកម្មថ្មីមួយថែមទៀតបាត់ ដោយជាហាងអាហារថៃ និងភេសជ្ជៈ មានឈ្មោះថា Waan Thai ទីតាំងស្ថិតនៅទីក្រុងបាងកក៕