គេនៅចាំបានថា លោកឌួង ឆាយ បានលែងលះជាផ្លូវការជាមួយអ្នកនាង ដេត ម៉ាលីណា កាលពីអំឡុងចុងឆ្នាំ២០២០ ដោយបន្សល់ទុកនូវកូនប្រុសស្រីចំនួន៣នាក់ កំពុងរស់នៅក្រោមការមើលថែរបស់អតីតភរិយានោះ។
ក្រោយពីប្រកាសលែងលះជាមួយភរិយាដាច់ស្រេច កាលពីអំឡុងចុងឆ្នាំ២០២០ លោកបានរក្សាខ្លួនឲ្យនៅទំនេរជាច្រើនឆ្នាំហើយដែរ តែពេលនេះ បានធ្វើឲ្យអ្នកគាំទ្រ មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយដឹងថា លោក បានភ្ជាប់ពាក្យជាមួយនារីដ៏ស្រស់ស្អាតម្នាក់។
លោក ឌួង ឆាយ និងគ្រួសារ បានបង្ហាញវត្តមានជាមួយនឹងក្រុមគ្រួសារខាងស្រី ក្នុងពិធីភ្ជាប់ពាក្យ ឬ ពិធីពិសាស្លាដក់កន្សែង នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២នេះ។ ចំពោះកូនក្រមុំ មានឈ្មោះ ហ៊ ម៉ីលី ត្រូវជាសាច់ញាតិខាងប្អូនថ្លៃរបស់លោកតែម្ដង។
ទោះជាយ៉ាងណា សម្រាប់នៅលើគណនីហ្វេសប៊ុក លោក ឌួងឆាយ រហូតដល់យប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២នេះ មិនទាន់ឃើញមានបង្ហោះសារ ក៏ដូចជារូបភាពផ្សេងៗ ក្នុងពិធីភ្ជាប់ពាក្យនោះនៅឡើយទេ។ តែនេះជាដំណឹងដ៏រីករាយមួយសម្រាប់អ្នកគាំទ្រ។
ងាកមកអ្នកនាង ដេត ម៉ាលីណា វិញ កន្លងមក បានគ្រងឈុតកូនក្រមុំ ធ្វើឲ្យអ្នកគាំទ្រមួយចំនួនស្មានតែនាងតែរៀបការមែនទែនផង។ តែតាមពិតទៅ អ្នកនាងគ្រាន់តែថតឲ្យសម្អាងការគេប៉ុណ្ណោះ។
ក្នុងការបង្ហោះរូបនាពេលនោះ អ្នកនាង បានបញ្ជាក់ថា «ដើរម្នាក់ឯងឯកាបន្ដិចមែនតែវានឹងធ្វើអោយអ្នកកាន់តែក្លាហានរឹងមាំជាងមុខតាមពិតថតម្នាក់ឯងទេ កូនកំលោះទាយម៉េចក៏មិនត្រូវដែរ បើខ្ញុំអត់មានស្រលាញ់ណាគេក្នុងបេះដូងផង មានតែកូនៗក្នុងបេះដូង single the best for me។
កន្លងមកផងដែរ អ្នកនាង ក៏បានបញ្ជាក់ដែរថា «មនុស្សស្រីអាចទ្រាំនឹងការលំបាកបាន ប៉ុន្តែនាងមិនអាចទ្រាំស្លៀកខោអាវដដែលៗបានទេ រើសរើសមនុស្សត្រឹមត្រូវមួយជីវិតអ្នកនឹងក្លាយជាព្រះនាង Single the best»។ គេចាំមើលថា តើអ្នកនាង ដេត ម៉ាលីណា នឹងនៅជាអ្នកម្ដាយsingle ដូចការនិយាយនេះ ឬក៏សម្រេច រកមនុស្សល្អ ដើម្បីក្លាយជាព្រះនាង ឈានដល់ការភ្ជាប់ពាក្យ និងត្រៀមរៀបការដូចអតីតស្វាមី?